ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងផ្សារទំនើបប៊ីកស៊ី បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ប៊ីកស៊ី (Big C) ក្រុងប៉ោយប៉ែត។ ជាមួយនឹងគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព គម្រោងនេះមានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូតូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។

លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយក្នុងការដឹកនាំគំនិតផ្តួចផ្តើមឱ្យមានជំនួបរវាងអ្នកផលិត និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានបំណងកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ»។

នាឱកាសនោះ លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ ជំរុញចលនាភូមិមួយផលិតផលមួយ នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករ ដែលទទួលបានវិញ្ញាបនបត្រ ព្រមទាំងផលិតផលដែលបានចូលជាសមាជិកភូមិ១ ផលិតផល១ សូមបន្តខិតខំបំពេញឱ្យបានតាមលក្ខណៈបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេស ផ្សេងៗនៃផលិតផលរបស់ខ្លួន។ មួយវិញទៀតលោក ក៏បានណែនាំដល់អ្នកផលិត ត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកទិញ ដោយឱ្យប្រាកដ ថាផលិតផលដែលយេីងបានយកមកលក់ជាផលិតផលក្នុងផលិតដោយខ្លួនឯង ដេីម្បីចូលរួមលេីកកម្ពស់ផលិតផលរបស់ខ្មែរដែលផលិតបាន ជាជាងយកផលិតផលមកពីក្រៅប្រទេសមកលក់ ថាជារបស់ក្នុងស្រុក ដែលជាហេតុធ្វេីឱ្យប៉ះពាល់ដល់ផលិតផលដែលយេីងផលិតបាន ដោយត្រូវចូលរួមលេីកម្ពស់ផលិតផលដែលជាស្នារដៃរបស់ខ្មែរយេីង ដេីម្បីឱ្យពិភពបានដឹង និងស្គាលផលិតផលរបស់ខ្មែរយេីង។

សូមបញ្ជាក់ថា វេទិកា និងការតាំងបង្ហាញផលិតផលនេះ គឺជាការផ្ដល់ឱកាសឱ្យអ្នកផលិត និងអ្នកទិញ មានឱកាសបានជួបពិភាក្សាគ្នា ដើម្បីធ្វើការទំនាក់ទំនង ពិភាក្សានូវផលិតផលដែលយើងផលិតបាន នៅក្នុងស្រុក ដើម្បីលក់ដូរក្នុងទីផ្សារនៅក្នុងប្រទេស ក៏ដូចជាលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេស។ ដោយការរៀបចំវេទិកាឆ្នាំ២០២៤នេះនៅមានខេត្ត-ក្រុង ចំនួន២បានចូលរួម រួមមាន ភ្នំពេញ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក