ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរកូរ៉េខាងត្បូង៖ បាឡុងហោះដែលផ្ទុកដោយសំរាម និងរបស់ស្មោគគ្រោកផ្សេងៗពីកូរ៉េខាងជើងអាចនឹងមកដល់បន្ថែមចាប់ពីថ្ងៃស្អែក

កូរ៉េខាងត្បូង៖ កងកម្លាំងយោធារដ្ឋធានីសេអ៊ូលបញ្ជាក់ថា បាឡុងហោះដែលផ្ទុកពោរពេញដោយសំរាម និងរបស់ស្មោគគ្រោកដែលហោះមកពីកូរ៉េខាងជើង ត្រូវគេជឿជាក់ថានឹងហោះមកដល់ទឹកដីកូរ៉េខាងត្បូងបន្ថែមទៀត  ចាប់ពីថ្ងៃសៅរ៍ ទី០១ ខែមិថុនាស្អែកនេះតទៅ ខណៈទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមសកម្មភាពបង្ហោះបាឡុងដែលផ្ទុកដោយសំរាម និងរបស់ស្មោគគ្រោកដែលកូរ៉េខាងជើងអះអាងថាជាការដាក់ទណ្ឌកម្មមកលើកូរ៉េខាងត្បូង។

គួររំឮកថា កូរ៉េខាងជើងបានបញ្ជូនបាឡុងហោះប្រហែល ២៦០ ដែលក្នុងនោះមានផ្ទុកទៅដោយសំរាម រួមទាំងអាគុយខូចៗ កន្ទុយបារី និងរបស់ដែលមើលទៅដូចជាលាមកសត្វ ចាប់តាំងពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ។ នេះបើយោងតាមការអះអាងដោយអគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល ដែលបានថ្កោលទោសទង្វើនេះថាជាអន់ៗ និង អមនុស្សធម៌។ យ៉ាងណាក្ដី រដ្ឋធានីព្យុងយ៉ាងបានថ្លែងការពារទង្វើនេះ ដោយនិយាយថា វាគឺជា "អំណោយដោយស្មោះស" ដែលជាការសងសឹកចំពោះបាឡុងហោះដែលពោរពេញទៅដោយការឃោសនាប្រឆាំងនឹងរបបលោក គីម ជុងអ៊ុន ដែលបានបញ្ជូនទៅកាន់កូរ៉េខាងជើងដោយសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រភពពីមន្រ្តីម្នាក់នៃអគ្គសេនាធិការចម្រុះបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ចាប់ពីថ្ងៃសៅរ៍នេះ លំហូរខ្យល់ត្រូវបានគេព្យាករណ៍ថានឹងបក់មកពីទិសខាងជើង ដូច្នេះការបញ្ចេញបាឡុងហោះដែលដឹកកាកសំណល់ពីកូរ៉េខាងជើង មកលើទឹកដីកូរ៉េខាងត្បូងត្រូវគេរំពឹងថានឹងកើតមានឡើងសាជាថ្មី។ ប្រភពដដែលបញ្ជាក់ថា៖ "យើងកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពរបស់យោធាកូរ៉េខាងជើង ហើយប្រសិនបើបាឡុងហោះបានចូលមកកាន់ទឹកដីរបស់យើងទៀត យើងនឹងប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា"។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានណែនាំកុំឱ្យពលរដ្ឋប៉ះពាល់បាឡុងហោះនោះ ហើយត្រូវរាយការណ៍ភ្លាមៗប្រសិនបើបានប្រទះឃើញវា។ 

កន្លងមក សកម្មជនកូរ៉េខាងត្បូងបានព្យាយាមបង្ហោះបាឡុងដែលផ្ទុកទៅដោយការឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាង, លុយ, អង្ករ និង USBs ដែលមានបញ្ចូលរឿងភាគកូរ៉េខាងត្បូងទៅកាន់់ទឹកដីកូរ៉េខាងជើង ដែលបង្កឱ្យរដ្ឋាភិបាលកូរ៉េខាងជើងមានការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ដោយឡែក នៅក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េ មេដឹកនាំនៃប្រទេសកូរ៉េទាំងពីរបានយល់ព្រម "បញ្ឈប់ទាំងស្រុងនូវរាល់អំពើអរិភាពប្រឆាំងនឹងគ្នាទៅវិញទៅមកនៅគ្រប់វិស័យ រួមទាំងផ្លូវគោក ផ្លូវអាកាស និងសមុទ្រ រួមទាំង "ការចែកចាយខិត្តប័ណ្ណឃោសនានានាផងដែរ"។ លើសពីនេះទៅទៀត សភាកូរ៉េខាងត្បូងបានអនុម័តច្បាប់មួយកាលពីឆ្នាំ២០២០ ដែលចាត់ទុកសកម្មភាពនៃការបញ្ជូនខិតបណ្ណឃោសនានយោបាយចូលទៅកាន់ទឹកដីកូរ៉េខាងជើងគឺជាបទឧក្រិដ្ឋទៀតផង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក