ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការពារជាតិអាមេរិក និងចិនបានជួបពិភាក្សាតទល់ទ្វេភាគីលើកដំបូងបង្អស់មិនធ្លាប់មានជាង ១៨ខែកន្លងមក

អន្តរជាតិ៖ ប្រមុខវិស័យការពារជាតិអាមេរិក និងចិនបានជួបជជែកពិភាក្សាក្នុងកិច្ចចរចាដោយផ្ទាល់ដ៏កម្រមួយនៅប្រទេសសិង្ហបុរី នៅថ្ងៃសុក្រ ទី៣១ ខែឧសភានេះ ដែលជាសញ្ញាណនៃការផ្តល់ក្តីសង្ឃឹមសម្រាប់ការសន្ទនាផ្នែកយោធាបន្ថែមទៀត ដែលអាចជួយការពារជម្លោះលើកោះតៃវ៉ាន់ និងបញ្ហាតានតឹងផ្សេងៗទៀតដែលស្ថិតក្នុងការប្រឈមរវាងមហាអំណាចទាំងពីរ។

ជំនួបរវាងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក និងលោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិន គឺជាកិច្ចពិភាក្សាដោយឡែកមួយ នៅក្រៅកិច្ចសន្ទនា Shangri-La ដែលជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូងរវាងមេដឹកនាំវិស័យការពារជាតិប្រទេសទាំងពីរមិនធ្លាប់មានក្នុងរយៈពេល ១៨ខែ។ លោក Dong Jun និងលោក Lloyd Austin បានចំណាយពេលជជែកគ្នាជាងមួយម៉ោងនៅសណ្ឋាគារប្រណីតដែលរៀបចំសម្រាប់វេទិកាកិច្ចប្រជុំ Shangri-La ខណៈកិច្ចពិភាក្សាដ៏ពិសេសនេះបានបញ្ចប់នៅវេលាម៉ោង ២រសៀល។

អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រាប់មកកាន់អ្នកសារព័ត៌មានថា កិច្ចពិភាក្សានេះប្រកបដោយភាពវិជ្ជមាន និងភាពស្ថាបនា។ ប្រភពដដែលបញ្ជាក់ថា ថ្នាក់ដឹកនាំនៃវិស័យការពារជាយិទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាកោះតៃវ៉ាន់ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងជម្លោះដែលកំពុងអូសបន្លាយពេលនៅតំបន់ហ្គាហ្សា។

លោកឧត្តមសេនីយ៍ទ័ពអាកាស Patrick Ryder បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការពារជាតិអាមេរិកបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់ ជាពិសេសបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់កោះនេះបានបញ្ចប់ ព្រមជាមួយការឡើងកាន់តំណែងប្រធានាធិបតីរបស់លោក Lai Ching-te ក្នុងខែឧសភានេះផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់មកកាន់អ្នកសារព័ត៌មានថា រដ្ឋមន្រ្តីការពារជាតិចិនបានព្រមានអាមេរិកថាមិនគួរជ្រៀតជ្រែកក្នុងកិច្ចការរបស់ចិនជាមួយកោះតៃវ៉ាន់នោះទេ។ លោក Dong Jun បាននិយាយនៅក្នុងកិច្ចពិភាក្សាទ្វេភាគីនេះថា សកម្មភាពរបស់អាមេរិកលើកោះតៃវ៉ាន់បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ "ចិនតែមួយ" របស់់រដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហររវាងយោធា និងយោធានៃប្រទេសទាំងពីរ ហើយមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា កិច្ចប្រជុំនេះគឺជា "ជំហានសំខាន់" ក្នុងការបើកទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចប្រជុំនោះ មន្ទីរបញ្ចកោណបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្វាគមន៍ចំពោះផែនការក្នុងការកោះប្រជុំលើបញ្ហាវិបត្តិទំនាក់ទំនងដែលកំពុងកើតមានជាមួយប្រទេសចិននៅចុងឆ្នាំនេះ។ ដោយឡែក ប្រមុខ​ការពារជាតិ​ចិន​ក៏បាន​សម្តែង​ក្តី​សង្ឃឹមផងដែរថា អាមេរិកនឹង​អាចជួយរួមចំណែកស្វែងរកសុខ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក