ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មសម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ព្រមទាំងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលសន្តិសុខ ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដែលអានដោយ លោក ឧត្តមសេនីយ៍ឯក សៀង សេន រួចមក លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃល្អនាពេលកន្លងមករបស់នាយកដ្ឋាន។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានមានប្រសាសន៍ផ្ដល់មតិដឹកនាំមួយចំនួនដូចខាងក្រោម ៖

១- ផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជាដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះនាយកដ្ឋានក្នុងទិសដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពការងារ។

២- ពង្រឹងវិន័យ វត្តមានរបស់មន្រ្តី និងការងារតាមការិយាល័យជំនាញតាមរយះការបែងចែកភារកិច្ចដល់មន្រ្តីគ្រប់រូប ដោយបើកទូលាយការចែករំលែកចំណេះដឹង និងការចុះអនុវត្តការងារផ្ទាល់។ រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលផ្ទៃក្នុង អ្នកមានចំណេះដឹងច្រើន បង្រៀនអ្នកមានចំណេះដឹងតិច។

៣- ត្រៀមរៀបចំសមាសភាពមន្រ្តីសម្រាប់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។

៤- បន្តតាមដាន និងកំណត់មុខសញ្ញា នូវគោលដៅដែលលួចបើកដំណើរការល្បែងផ្សងសំណាង និងល្បែង Online ខុសច្បាប់គ្រប់ប្រភេទ កសាងផែនការសម្រាប់ចុះបង្ក្រាប។

៥- ស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំ មុនពេលចុះប្រតិបត្តិការបង្ក្រាបតាមគោលដៅ និងធ្វើរបាយការណ៍លម្អិតដាក់ជូនមកថ្នាក់ដឹកនាំ។

៦- បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ អត់ធ្មត់ សម្របសម្រួលដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងក្នុងអង្គភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក