
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យកំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ ចូលជួបសម្តែងការគួរសម
រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ នឹងមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលគេដឹងថាកំពូលអ្នកប្រដាល់ជនជាតិហ្វីលីពីនរូបនេះនឹងចូលរួមជាកិត្តិយសបង្ហាញខ្លួនពិសេសក្នុងកម្មវិធីប្រដាល់មួយនាថ្ងៃទី៣១ ខែឧសភា នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ៕