ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីរ៉ង់បើកឱ្យមានការចុះឈ្មោះបេក្ខភាពប្រជែងតំណែងប្រធានាធិបតីថ្មី ក្រោយមរណភាពអតីតប្រធានាធិបតី Ebrahim Raisi

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់លោក Ahmad Vahidi ថ្លែងថា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះបានចាប់ផ្តើមទទួលពាក្យបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីលោកប្រធានាធិបតី Ebrahim Raisi បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីពេលថ្មីៗនេះ។ 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមេដឹកនាំកំពូលលោក Ayatollah Ali Khamenei អាចទំនងជាត្រូវគេមើលឃើញថាបានសម្លឹងរកបានអ្នកបន្តតំណែងទៅ ស្របពេលដែលអ៊ីរ៉ង់ប្រកាសអំពីការដាក់បេក្ខភាពប្រធានាធិបតីភ្លាមៗបែបនេះ នាំឱ្យមានការប្រជែងគ្នាកាន់តែខ្លាំងសម្រាប់តំណែងកំពូលមួយនេះ។ បើតាមការបញ្ជាក់ ក្រោយពីបើកដំណើរការដាក់ពាក្យស្នើសុំឈរជាប្រធានាធិបតី ក្រុមប្រឹក្សាធម្មនុញ្ញដែលទទួលបន្ទុកការបោះឆ្នោត និងការពិនិត្យឯកសារច្បាប់ នឹងពិនិត្យលើឯកសារនៃបេក្ខជនឈរឈ្មោះជាប្រធានាធិបតី។

រដ្ឋមន្រ្តីមហាផ្ទៃបានថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋថា៖ "ដំណើរការពិនិត្យលើឯកសារនៃបេក្ខភាពចុះបញ្ជីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមានរយៈពេល ៧ថ្ងៃ ហើយបេក្ខជនដែលទទួលបានបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីមានរយៈពេល ១៤ថ្ងៃដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត"។ បើតាមប្រភពដដែលបញ្ជាក់ ក្រុមប្រឹក្សាធម្មនុញ្ញរបស់អ៊ីរ៉ង់នឹងចេញផ្សាយបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតីផ្លូវការនាថ្ងៃទី១១ ខែមិថុនាខាងមុខនេះ។ 

បេក្ខជនដែលគេរំពឹងថានឹងអាចចូលខ្លួនមកប្រជែងតំណែងប្រធានាធិបតីនៅពេលនេះរួមមាន លោក Parviz Fattah អតីតសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ, ប្រធានាធិបតីស្ដីទី លោក Mohammad Mokhber រួមជាមួយលោក Ali Larijani អ្នកនាំពាក្យនៃសភាអ៊ីរ៉ង់ ខណៈដែលលោក Larijani ធ្លាប់ត្រូវបានគេដកឈ្មោះចេញពីការប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២១ ម្តងរួចមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក