ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានករណីការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់របស់និស្សិត និងសិស្សនគរបាល

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះបានចេញសេចក្ដីបំភ្លឺមួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់របស់និស្សិត និងសិស្សនគរបាល ដែលសាធារណជនបានធ្វើការចែកចាយ និងបញ្ចេញមតិយោបល់យ៉ាងច្រើនកុះករជុំវិញករណីនេះ។

បើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃមានខ្លឹមសារដូចតទៅ៖ មួយរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់ របស់និស្សិត និងសិស្សនគរបាលដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ជាពិសេសគឺប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីសាធារណជនបានជ្រាបច្បាស់នូវការពិត ក្រសួងមហាផ្ទៃសូមបញ្ជាក់ និងបំភ្លឺជូនដូចខាងក្រោម៖

១- និស្សិតនគរបាល និងសិស្សនគរបាលដែលបានប្រឡងជាប់ដោយចំណេះជំនាញនិងសមត្ថភាព មានកាតព្វកិច្ចត្រូវចូលសិក្សាហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៤ឆ្នាំ សម្រាប់ និស្សិតនគរបាល និងនៅតាមសាលានគរបាលជាតិភូមិភាគនានា រយៈពេល៤ខែ សម្រាប់សិស្ស នគរបាល មុននឹងចេញទៅបម្រើការងារនៅតាមបណ្តាអង្គភាពនគរបាលនានា។

២- ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលសិក្សា ក្រសួងមហាផ្ទៃបានលើកទឹកចិត្ត និងឧបត្ថម្ភអ្នកសិក្សា តាមរយៈការផ្តល់ជូនកន្លែងស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ។ តាម គោលការណ៍ច្បាប់ និស្សិត និងសិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនឹង ត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរស័ក្តិ ផ្គត់ផ្គង់ឯកសណ្ឋាន នគរបាល និងរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់។

៣- ដើម្បីលើកកម្ពស់តម្លៃនិស្សិត និងសិស្សនគរបាល លើកកម្ពស់គុណភាពសិក្សា និងឱ្យមានលក្ខណៈ ឯកភាពគ្នា ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៦៤៥៧ ប្រ.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតឯកសណ្ឋាន និងសញ្ញាសម្គាល់សម្រាប់និស្សិត និងសិស្សនគរបាលជាតិ។ ហេតុនេះ និស្សិត និងសិស្សនគរបាល ត្រូវស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា រួមមានឯកសណ្ឋានសិក្សា ឯកសណ្ឋានហ្វឹកហាត់ ព្រមទាំងសម្ភារៈគាំទ្រការហ្វឹកហាត់ផ្ទាល់ខ្លួន ស្របតាមបច្ចេកទេសនៃ ជំនាញនគរបាល ដោយសម្លៀកបំពាក់និងសម្ភារៈទាំងនេះ អ្នកសិក្សាត្រូវចូលរួមដោះស្រាយ ដោយខ្លួនឯង ស្របតាមគំរូដែលបានកំណត់។ ករណីនេះ នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពេលបច្ចុប្បន្ន អ្នកសិក្សាត្រូវទទួលបន្ទុកដោះស្រាយដោយខ្លួនឯងដូចគ្នាផងដែរ។

៤- ចំពោះឯកសារសិក្សា ជាទូទៅមិនថានៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ អ្នកសិក្សាជាអ្នកទទួល បន្ទុកដោយខ្លួនឯង។

ជារួម រាជរដ្ឋាភិបាលក៏បានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់និស្សិត និងសិស្សនគរបាលយ៉ាងសមស្របផងដែរ។ លើសពីនេះ បន្ទាប់ពីនិស្សិត និងសិស្សនគរបាលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា រាជរដ្ឋាភិបាលក៏នឹងបន្តផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភ និងអត្ថប្រយោជន៍នានាជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក