ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Oleksandr Usyk ប្រកួតសងសឹកទល់នឹង Tyson Fury នាខែធ្នូខាងមុខនេះ

កីឡា៖ ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក កីឡាករ Oleksandr Usyk និងកីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Tyson Fury នឹងជួបប្រកួតគ្នាសាជាថ្មីម្តងទៀតនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ លើទឹកដីរាជធានី រីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការឱ្យដឹងពីលោក Turki Alalshikh ប្រធានអាជ្ញាធរកម្សាន្តទូទៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃពុធម្សិលមិញ។ 

កីឡាករសញ្ជាតិអ៊ុយក្រែន Oleksandr Usyk បច្ចុប្បន្នគឺជាម្ចាស់ជើងឯក WBA, WBC, IBF និង WBO និងបានយកឈ្នះកីឡាករ Tyson Fury និងក្លាយជាម្ចាស់ជើងឯក Undisputed Heavyweight champion ជាលើកដំបូងបង្អស់រាប់ចាប់តាំងពីរជ្ជកាលរបស់កីឡាករ Lennox Lewis កាលពីខែមេសា ឆ្នាំ២០០០។ គួរបញ្ជាក់ថា ការប្រកួតរវាង Usyk និង Fury ត្រូវបានបញ្ចប់ទៅដោយលទ្ធផលមិនឯកច្ឆ័ន្ធ ពោលគឺចៅក្រមមួយរូបបានផ្តល់ជ័យជម្នះឱ្យទៅ Tyson Fury ក្នុងលទ្ធផល ១១៤ ទល់នឹង ១១៣ និងដោយឡែកចៅក្រម ២នាក់ទៀតបានជ័យជម្នះឱ្យទៅ Oleksandr Usyk ក្នុងពិន្ទុ ១១៤ ទល់នឹង ១១៣, ១១៥ ទល់នឹង ១១២។ 

លោក Turki Alalshikh ប្រធានផ្នែកកម្សាន្ត និងជាអ្នករៀបចំកម្មវិធីរបស់អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ក្នុងសារមួយលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ "ការប្រកួតសងសឹកជាថ្មីរវាងកីឡាករ Oleksandr Usyk ទល់នឹងកីឡាករ Tyson Fury នឹងធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ អំឡុងពេលនៃយុទ្ធនាការ Riyadh Season"។ លោកបន្តថា៖ "ពិភពលោកនឹងតាមដានជាសាក្សីលើការប្រកួតនេះជាថ្មីម្តងទៀត ដែលនេះជាការប្តេជ្ញាចិត្តរបស់យើងសម្រាប់អ្នកគាំទ្រកីឡាប្រដាល់ ដែលយើងសង្ឃឹមថាគ្រប់គ្នានឹងរីករាយជាមួយការប្រកួតនេះ"។ 

គួររំឮកឡើងវិញថា កីឡាករ Oleksandr Usyk បានប្រកាសក្រោយចប់ការប្រកួតថា គេព្រមទទួលការប្រកួតសាឡើងវិញទល់នឹង Tyson Fury ដោយផ្អែកលើលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យាប្រកួត។ ដោយឡែក ប្រម៉ូទ័ររបស់កីឡាករ Tyson Fury និយាយថា Fury បានត្រៀមខ្លួនជាស្រេច ហើយជឿថានឹងអាចកែប្រែអ្វីគ្រប់យ៉ាងក្នុងការប្រកួតសងសឹកនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក