ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្សិតប៉ក់ជួយដល់ជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារ៖ ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរសប្តាហ៍មក ផ្សិតប៉ក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានចាប់ផ្តើមដុះរាយប៉ាយក្នុងព្រៃធម្មជាតិ នៅតាមកន្លែងជាច្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ 

យោងតាមការឱ្យដឹងពីអាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ មានប្រជាសហគមន៍មកពីភូមិជាច្រើនដែលស្ថិតនៅក្នុង និងក្បែររមណីយដ្ឋាន បាននាំគ្នាចូលមកប្រមូលផ្សិតប៉ក់ដើម្បីលក់ និងយកធ្វើម្ហូបបានច្រើនមុខដូចជា ឆា ខ និងស្ងោរ។ 

ក្នុងរដូវកាលផ្សិតប៉ក់នេះ ម្នាក់ៗអាចប្រមូលបានចន្លោះពី ១-១០គីឡូក្រាម ក្នុងមួយថ្ងៃ និងអាចរកចំណូលបានពី៣០០០០រៀល ទៅ៣០០០០០រៀល។ ផ្សិតប៉ក់អាចប្រមូលបានប្រហែល២តោនជាង ក្នុងមួយរដូវប្រមូល ហើយតម្លៃរបស់វាលក់ចេញទៅឲ្យឈ្មួញដែលចាំទិញនៅក្នុងរមណីយដ្ឋាន ប្រែប្រួលពី៥០០០០រៀល ចុះមកត្រឹម ១០០០០រៀល ក្នុងមួយគីឡូក្រាម។ 

ផ្សិតប៉ក់ស្ថិតក្នុងប្រភេទអនុផលព្រៃឈើសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចូលរួមចំណែកដល់ជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន។ 

អាជ្ញាធរជាតិព្រះវិហារគូសបញ្ជាក់ថា ការថែរក្សាព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានគង់វង្ស មិនគ្រាន់តែរក្សាបាននូវទេសភាពវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក