ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ៖ ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះបានអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពជុំវិញបញ្ហាសង្គ្រាមអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស អំឡុងការថ្លែងសាររបស់លោកទៅកាន់ក្រុមអ្នកការទូតអារ៉ាប់នៅក្នុងវេទិកាប្រជុំមួយនៅទីក្រុងប៉េកាំង។ គួរឱ្យដឹងថា នៅក្នុងសប្តាហ៍នេះចិនបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍វត្តមានប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi និងមេដឹកនាំអារ៉ាប់មួយចំនួនទៀត ក្នុងកិច្ចប្រជុំដែលគេរំពឹងថានឹងជជែកពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។

ថ្លែងទៅកាន់គណៈប្រតិភូនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Xi Jinping និយាយថា ចិនបានគាំទ្រដល់សន្និសីទស្ដីពីសន្តិភាព ដែលមានមូលដ្ឋានទូលំទូលាយក្នុងគោលបំណងដោះស្រាយជម្លោះ។  លោកបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ាគឺជាទឹកដីដែលផ្តល់អោយនូវទស្សនវិស័យដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍន៍ ប៉ុន្តែយ៉ាងណាមិញទឹកដីនេះតែងតែត្រូវបានឆាបឆេះដោយសង្គ្រាម។ លោកសង្កត់ធ្ងន់ជាចុងក្រោយថា សង្គ្រាមមិនគួរអូសបន្លាយបែបនេះឡើយ ហើយយុត្តិធម៌ត្រូវតែមាន។ 

មិនត្រឹមតែប៉ុណ្ណោះ លោក Xi Jinping ថ្លែងថា ចិនបានបង្ហាញនូវការគាំទ្រដល់ការចូលជាសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ និងគាំទ្រដល់សន្និសីទសន្តិភាពអន្តរជាតិដែលនឹងអាចមានមូលដ្ឋានទូលំទូលាយ មានសិទ្ធិអំណាច និងមានប្រសិទ្ធភាពមួយ។ គួរបញ្ជាក់ថា កន្លងមកចិនដែលមានទំនាក់ទំនងល្អជាមួយអ៊ីស្រាអែលដែរនោះ ធ្លាប់បានតស៊ូមតិជាច្រើនទសវត្សរ៍មកហើយសម្រាប់ដំណោះស្រាយរដ្ឋពីរចំពោះបញ្ហាជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ក្នុងជំនួបជាមួយប្រធានាធិបតីអេហ្ស៊ីបនៅថ្ងៃពុធម្សិលមិញនេះ លោក Xi Jinping ថ្លែងថា លោកពិតជាមានភាពឈឺចាប់ចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza ដែលសង្គ្រាមបានផ្តាច់យកជីវិតមនុស្សប្រមាណជា ៣ម៉ឺន ៦ពាន់នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ប្រធានាធិបតីចិនខាងលើក៏បានបញ្ជាក់ថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមគ្នាជាមួយអេហ្ស៊ីបដើម្បីជំរុញឱ្យមានការដំណោះស្រាយដំណាក់កាលដំបូង ដែលមានភាពទូលំទូលាយ យុត្តិធម៌ និងភាពយូរអង្វែងនៃបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក