សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចធិបតី៖ សង្គ្រាមមិនមែនផ្ទុះដោយសារអាវុធនោះទេ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សង្គ្រាមមិនមែនផ្ទុះដោយសារតែអាវុធនោះទេតែជាផ្នត់គំនិតរបស់មនុស្សទៅវិញ។

ពិធីសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកទៅនឹងភាពសាហាវឃោឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឲ្យកូនហ៊ានសម្លាប់ឪពុកម្ដាយរបស់ខ្លួន គឺកើតឡើងដោយសារផ្នត់គំនិតនេះហើយ។ ក្នុងពេលជាមួយគ្នានេះសម្ដេចធិបតីក៏ជំរុញធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានជម្លោះសាសនាឲ្យសោះ ហើយនេះជាអ្វីដែលត្រូវយកចិត្តទុកដាក់ជាពិសេសនូវភាពជ្រុលនិយមផ្នែកសាសនា។

សម្ដេចថា៖ «ទាំងព្រះពុទ្ធសាសនា ទាំងគ្រិស្តសាសនា ទាំងអស់យើងប្រកាន់នូវភាពមិនជ្រុលនិយម»។

សម្ដេចបានកោតសរសើរនៅសាសនាទាំងអស់នៅកម្ពុជាដែលអាចរួមរស់ជាមួយគ្នាដោយសន្តិភាព និងត្រូវប្រកាន់ជំហរបែបនេះតទៅទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក