កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់យុវជនត្រូវក្លាហាននូវអ្វីដែលជាផ្លូវត្រូវជៀសឲ្យផុតពី បងធំបងតូចការវាយតប់កាប់ចាក់ដែលជាអំពើខុសច្បាប់ដែលត្រូវតែកែតម្រូវជាបន្ទាន់។
ពិធីសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតីបានឲ្យដឹងថាកាលពីម្សិលមិញសម្ដេចបានបញ្ជាដោយផ្ទាល់ទៅអភិបាលខេត្តតាកែវឲ្យឃាត់ខ្លួនយុវជនទំនើងមួយក្រុមដែលដេញវ៉ៃគ្មាដោយកាំបិតតាមផ្លូវឲ្យខានតែបាន និងបញ្ជាក់ថានៅពេលដែលក្មេងក្លាហានដើរផ្លូវខុស ច្បាប់ត្រូវតម្រង់ទៅដើម្បីបានសុខទាំងអស់គ្នា។
សម្ដេចថា៖ «ក្មួយៗជំទង់គឺជាអ្វីមួយដែលចង់ឃើញអីប្លែកៗក្លាហានវាត្រូវហើយតែកុំក្លាហានផ្លូវខុស»។
សម្ដេចធិបតីបានលើកឡើងថា សាសនាក៏មានសារៈសំខាន់ក្នុងការតម្រង់ទិសទៅដល់ប្រជាពលរដ្ឋផងដែរ៕