ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស៊ុយអែត​ប្រកាស​កញ្ចប់​ជំនួយ​យោធា​មានតម្លៃប្រមាណ ១,៣ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

អន្តរជាតិ៖ រដ្ឋាភិបាលស៊ុយអែតនៅថ្ងៃពុធ ទី២៩ ខែឧសភាបានឱ្យដឹងថា ស៊ុយអែតនឹងបរិច្ចាគប្រព័ន្ធរ៉ាដាឃ្លាំមើល និងយន្តហោះចម្បាំងចំនួនពីរដល់អ៊ុយក្រែនសម្រាប់គោលបំណងប្រើប្រាស់ និងការពារខ្លួនក្នុងសង្គ្រាមជាមួយរុស្សី។ រដ្ឋាភិបាលស៊ុយអែតក៏បានបញ្ជាក់ផងដែរថា នេះគឺជាកញ្ចប់យោធាដ៏ធំបំផុតមិនធ្លាប់មានទៅកាន់អ៊ុយក្រែន ដែលមានតម្លៃប្រមាណជា ១,៣ពាន់់លានដុល្លារ។ 

ស៊៊ុយអែតបានបញ្ជាក់ថា យន្តហោះដែលជាជំនួយយោធានាពេលនេះគឺរួមមាន យន្តហោះ Saab Airborne Surveillance and Control (ASC) 890 អនុញ្ញាតឱ្យកំណត់អត្តសញ្ញាណគោលដៅរយៈចម្ងាយឆ្ងាយកាន់តែងាយស្រួល ហើយស៊ុយអែតក៏បានសន្យាថានឹងផ្តល់ជំនួយយន្តហោះចម្បាំងប្រភេទ F-16 ដែលបរិច្ចាគដោយប្រទេសលោកខាងលិចផ្សេងទៀតមកឱ្យអ៊ុយក្រែនផងដែរ។ រដ្ឋមន្រ្តីការពារជាតិ លោក Pal Jonson និយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Stockholm ថា៖ "ពួកគេ (អ៊ុយក្រែន) នឹងបំពេញបន្ថែម និងពង្រឹងប្រព័ន្ធការពារដោយយន្តហោះ F-16"

បច្ចុប្បន្ននេះ កងទ័ពអាកាសរបស់អ៊ុយក្រែន ដែលពឹងផ្អែកលើកងនាវាតូចមួយនៃយន្តហោះចាស់ៗដែលសល់ពីសម័យសហភាពសូវៀត មានបំណងចង់បានយន្តហោះ F-16 ដើម្បីជួយពង្រឹងការការពារដែនអាកាសរបស់ខ្លួន ចំពេលមានការវាយប្រហារតាមអាកាសជាប្រចាំរបស់រុស្ស៊ី និងជាការទប់ទល់ជាមួយយន្តហោះចម្បាំងទំនើបៗរបស់រុស្សី។ នៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា "លោកសង្ឃឹមថា យន្តហោះចម្បាំងប្រភេទ F-16 ដំបូងបង្អស់ នឹងត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែននាពេលឆាប់ៗនេះ"

រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនសរុបចំនួន ៧,១ពាន់លានដុល្លារនៃផែនការផ្តល់ជំនួយរយៈពេល ៣ឆ្នាំ។ រដ្ឋមន្ត្ត្រីការពារជាតិស៊៊ុយអែតក៏បានបញ្ជាក់ដែរថា ស៊ុយអែតនឹងពន្លឿនការបញ្ជាទិញយន្តហោះប្រភេទ S 106 Global Eye ដើម្បីជំនួសយន្តហោះដែលបរិច្ចាគទៅកាន់អ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក