ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលារៀននិងត្រូវបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ

ភ្នំពេញ: រាជធានីភ្នំពេញនឹងបើកដំណើរការអនុវិទ្យាល័យឡើងវិញក្នុងពេលឆាប់ៗ។ ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថាការចាក់វ៉ាក់សាំងដូសជម្រុញនឹងចាប់ផ្តើមសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃសុក្រហើយបញ្ជាក់ថាបុគ្គលិកទាំងអស់គិតចាប់ពីឋានៈប្រធាននាយកដ្ឋានចុះរហូតដល់មន្ត្រីជាប់កិច្ចសន្យាមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង រួមទាំងគ្រូបង្រៀននៅសាលារដ្ឋទាំងអស់ប៉ុន្តែមិនគិតបញ្ចូលគ្រូបង្រៀននៅតាមសាលាឯកជនទេ។

ការចាក់វ៉ាក់សាំងដូសជម្រុញនឹងត្រូវដាក់ឱ្យដំណើរការពេញមួយសប្តាហ៍ក្រោយនៅមន្ទីរពេទ្យកុមារជាតិ។ វ៉ាក់សាំង AstraZeneca នឹងត្រូវប្រើជាដូសជម្រុញសម្រាប់គ្រូសាលារដ្ឋនិងមន្រ្តីអប់រំដទៃទៀតដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាំឬស៊ីណូវ៉ាក (Sinopharm or Sinovac) កាលពីដើមឆ្នាំនេះ។

ក្រសួងអប់រំបាននិងកំពុងរៀបចំផែនការយ៉ាងខ្ជាប់ខ្ជួនសម្រាប់ការបើកសាលារៀនឡើងវិញជាបន្តបន្ទាប់ដោយចាប់ផ្តើមពីអនុវិទ្យាល័យនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។ នេះគឺជាហេតុផលចម្បងនៅពីក្រោយការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាក់វ៉ាក់សាំងការពារកុមារអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ។ ជាង ៦០% នៃកុមារទាំងនោះបានទទួលស៊ីណូវ៉ាក់យ៉ាងហោចណាស់មួយដូសរួចទៅហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក