ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ប្រឈមនឹងការផ្តន្ទាទោសពីបទប្រមាថអង្គព្រះមហាក្សត្រ

ថៃ៖ មន្រ្តីនៃរដ្ឋាភិបាលថៃម្នាក់បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភានេះថា អគ្គមេធាវីថៃនឹងដំណើរការរឿងក្ដីទៅលើអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីបទប្រមាថរាជានិយម និងរាជបល្ល័ង្គ ខណៈព័ត៌មាននេះត្រូវបានគេយល់ថាជាដំណើរថយក្រោយឡើងវិញជាថ្មីក្នុងឆាកនយោបាយរបស់ថៃ។ 

គួរឱ្យដឹងថា ពាក្យបណ្ដឹងក្នុងករណីនេះត្រូវបានដាក់ដោយក្រុមរដ្ឋាភិបាលយោធា ដែលធ្លាប់ធ្វើរដ្ឋប្រហារទម្លាក់ប្អូនស្រីរបស់លោកពោលគឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចេញពីតំណែង ដោយពាក្យបណ្ដឹងនេះធ្វើឡើងផ្អែកទៅលើបទសម្ភាសន៍ដែលលោកធ្លាប់បានធ្វើជាមួយសារព័ត៌មានបរទេសមួយកាលពីឆ្នាំ២០១៥។ ក្រៅពីបទចោទខាងលើនេះ លោក ថាក់ស៊ីន ក៏មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការបំពានច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាផងដែរ។

លោក Prayuth Bejraguna អ្នកនាំពាក្យគណៈមេធាវីថៃបញ្ជាក់ថា៖ "អគ្គមេធាវីបានសម្រេចចិត្តចោទប្រកាន់ និងដំណើរការរឿងក្ដីប្រឆាំងនឹងលោកថាក់ស៊ីន"។ ការអះអាងរបស់អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា លោក ថាក់ស៊ីន នឹងត្រូវចូលបង្ហាញខ្លួននៅមុខតុលាការនាថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។ 

គួរឱ្យដឹងថា លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ឆ្នាំទៅហើយ បានច្រានចោលនូវការចោទប្រកាន់ទាំងអស់ និងបានអះអាងថាលោកមិនបានប្រព្រឹត្តអំពើដូចដែលបានចោទប្រកាន់នោះឡើយ ដែលលោកបញ្ជាក់ម្តងហើយម្តងទៀតថាលោកគឺជាមនុស្សដែលស្មោះស្ម័គ្រ និងមានស្វាមីភក្ដិជាទីបំផុតជាមួយរបបរាជានិយម រាជបល្ល័ង្គ និងអង្គព្រះមហាក្សត្រ។ 

បច្ចុប្បន្នគេកំពុងតាមដានទៅលើសំណុំរឿងរបស់លោក ថាក់ស៊ីន ដែលគេចាត់ទុកថាជាសំណុំរឿងដ៏សំខាន់បំផុតក្នុងចំណោមការដំណើរការរឿងក្ដីប្រមាណ ២៧០ករណីទាក់ទងនឹងបទចោទប្រកាន់ពីការប្រមាថអង្គព្រះមហាក្សត្រ និងខ្សែរាជវង្សដែលត្រូវបានគាំពារដោយច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់ថៃ។ លោក Winyat Chartmontri ជាមេធាវីការពារលោក ថាក់ស៊ីន និយាយថា មេធាវីការពារក្តីកម្រិតខ្ពស់បំផុតនឹងការពារសិទ្ធិរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះនៅមុខតុលាការ ហើយលោកបញ្ជាក់ថាកូនក្ដីរបស់លោកនឹងស្វែងរកការស្នើសុំនៅក្រៅឃុំ។  លោកក៏បានរំលេចនូវសំណួរបញ្ជាក់ពី "ភាពពិតប្រាកដ" នៃវីដេអូដែលជាភស្តុតាងនៃការចោទប្រកាន់នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក