ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខណ្ឌដូនពេញផាកពិន័យ និងបញ្ឈប់អាជីវកម្មទូកទេសចរណ៍ដែលបោះសំរាមចូលក្នុងទន្លេ

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានទទួលព័ត៌មាន និងការចែកចាយវីដេអូពីគណនីហ្វេសបុកឈ្មោះ Buntha Chheang ដែលបង្ហាញពីសកម្មភាពទូកទេសចរណ៍មួយគ្រឿងបានធ្វើសកម្មភាពបោះសំរាមចូលក្នុងទន្លេរួចមក នៅព្រឹកថ្ងៃពុធ ទី២៩​ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។

បន្ទាប់ពីបានធ្វើការសាកសួ រួចមក រដ្ឋបាលខណ្ឌដូចចេញបានចាត់វិធានការសម្រេចដោយបានអប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។ បន្ថែមពីលើនេះ​ រដ្ឋបាលខណ្ឌដូនពេញបានសម្រេចផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន និងបានបញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ។

ជាចុងក្រោយ រដ្ឋបាលខណ្ឌដូនពេញ បានថ្លែងអំណរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះវីដេអូនេះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថាន៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក