ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សន្តិសុខម្នាក់ត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើក្មេងប្រុសអាយុ ១២ឆ្នាំ

ភ្នំពេញ: នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនសន្តិសុខម្នាក់ពាក់ព័ន្ធនឹងឃាតកម្មលើក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់កាលពីថ្ងៃព្រហស្បតិ៍នេះ។ ជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងផ្ទះនៅខណ្ឌពោធិ៍សែនជ័យ។

នៅល្ងាចថ្ងៃព្រហស្បតិ៍នេះខណៈពេលដែលប៉ូលីសនិងអង្គភាពការពារកុមារបានទៅស៊ើបអង្កេតលើសាកសពជនរងគ្រោះដែលស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សាកសពរបស់ជនរងគ្រោះមានឈ្មោះ គៀន ដារ៉ា ត្រូវបានគេចងនៅក្នុងបាវ។ ជនរងគ្រោះត្រូវបានទុកឲ្យនៅតែម្នាក់ឯងនៅក្នុងបន្ទប់ជួលខណៈពេលម្តាយរបស់គាត់ទៅធ្វើការនៅរោងចក្រកាត់ដេរក្បែរនោះ។

យោងតាមការស៊ើបអង្កេតរបស់មន្រ្តីប៉ូលីស ជនជាប់ចោទបានលួចទូរស័ព្ទដៃ ខ្សែក ព្រមជាមួយលុយមួយចំនួនមុនពេលសម្លាប់ជនរងគ្រោះ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ លោកអនុសេនីយ៍ឯក លី សម្បត្តិ មានប្រសាសន៍ថា ការវាយតប់គ្នារវាងជនរងគ្រោះនិងជនជាប់ចោទបានកើតឡើងនៅម៉ោងប្រហែល ៤ រសៀល។ សាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញនៅម៉ោងប្រហែល ៦ៈ៣០នាទី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក