ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បិទបណ្តោះអាសន្នផ្សារសេរីស្ទោង ខេត្តកំពង់ធំបន្ទាប់ពីរកឃើញអ្នកមានវិជ្ជមានចំនួន ១៣នាក់

កំពង់ធំ ៖ ការសម្រេចបិទបណ្តោះអាសន្នផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសាររដ្ឋបាលខេត្តទទួលបានដំណឹងពីខេត្តសៀមរាបថាបុរស ០១នាក់ ឈ្មោះ ស៊ា គឹមសាន អាយុ ៤៧ឆ្នាំ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង មានវិជ្ជមានកូវីដ១៩ និងបានរកឃើញមនុស្សពាក់ព័ន្ធរកឃើញវិជ្ជមានចំនួន ១៣នាក់ទៀត ក្នុងចំណោមមនុស្សចំនួន ១០៤នាក់ដោយការយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ក្នុងនោះមានម្នាក់ ឈ្មោះ ចេង គឹមនៅ ប្រកបមុខរបរលក់សាច់ជ្រូកនៅផ្សារសេរីស្ទោង។

រដ្ឋបាលខេត្តកំពង់អះអាងថាការបិទផ្សារសេរីស្ទោង ជាបណ្តោះអាសន្ននេះគឺដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ។

 រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់បុគ្គលឈ្មោះ ស៊ា គឹមសាន ចំនួន ០៤នាក់បានយកម្ដាយទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្ដាយគាត់បានស្លាប់ និងបានបញ្ជាក់ដោយគ្រូពេទ្យថាអវិជ្ជមានកូវីដ១៩ ទើបអនុញ្ញាតឲ្យធ្វើបុណ្យតាមប្រពៃណីនៅភូមិលាបទង ហើយឈ្មោះ ស៊ាង គឹមសាន ក៏បានចូលរួមពិធីបុណ្យសពនៅពេលនោះដែរ។ 

នៅថ្ងៃទី ២៣ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បុគ្គលខាងលើបានទៅលាងឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយមានការសង្ស័យមន្ទីរពេទ្យខេត្តសៀមរាបបានយកសំណាកទៅពិនិត្យនៅ មន្ទីរពិសោធន៍រាជធានីភ្នំពេញ ក៏ទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកដែលបានចូលរួមបុណ្យសពនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ខាងលើ និងអ្នកដែលបានប៉ះពាល់ ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋម សិក្សាព្រះនាង។ ចំពោះបងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យ សូមពិនិត្យតាមដាន សុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក