ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោប្រាប់ប្រធានសភាអ៊ុយក្រែនពីគន្លឹះដើម្បីរៀបចំកិច្ចប្រជុំសន្ដិភាពចេញជាផ្លែផ្កា

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រធានសភាអ៊ុយក្រែន រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ថាកិច្ចប្រជុំស្ដីពីសន្ដិភាពអ៊ុយក្រែនដែលនឹងរៀបចំនៅពាក់កណ្ដាលខែមិថុនាខាងមុខចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទើបកិច្ចប្រជុំនោះមានតម្លៃជាក់លាក់ ហើយភាគីពាក់ព័ន្ធដែលចាំបាច់បំផុតនោះគឺ «រុស្ស៊ី»។

សម្ដេចតេជោបញ្ជាក់ច្បាស់ៗបែបនេះក្នុងជំនួបមួយរវាងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងលោក រូស្លាន ស្ដេហ្វានឈុក តាមប្រព័ន្ធអនឡាញនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកត្រួសត្រាផ្លូវសន្ដិភាពកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខ សេចក្ដីអាណិតអាសូរ និងសោកស្ដាយចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលកើតឡើងក្នុងប្រទេសអ៊ុយក្រែនជាង២ឆ្នាំមកនេះ ដោយសម្ដេចបានបញ្ជាក់ថា «កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលវិបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង»។

ក្នុងជំនួបនារសៀលនេះលោក ស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) បានអញ្ជើញនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្ដិភាពនៅអ៊ុយក្រែនដែលធ្វើនៅពាក់កណ្ដាលខែមិថុនា ខាងមុខនៅប្រទេសស្វីសផងដែរ។

សម្ដេចតេជោបានឆ្លើយតបថាកិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅទីក្រុងហ្សឺណែវ សម្តេចទុកជូនរាជរដ្ឋាភិបាលសម្រេច តែស្ថាបនិកសន្ដិភាពកម្ពុជាសម្ដេចតេជោបានកត់សម្គាល់ឃើញថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះត្រូវតែមានវត្តមាន«តួអង្គរុស្ស៊ី»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋសហព័ន្ធរុស្ស៊ីបានបើកការវាយប្រហារអ៊ុយក្រែនក្នុងប្រតិបត្តិការយោធាមួយដែលរុស្ស៊ីខ្លួនឯងថាជា«ប្រតិបត្តិការណ៍យោធាពិសេស»មិនមែនជាការឈ្លានពាននោះទេ។ ទោះជាយ៉ាងណាកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានចាត់ទុកប្រតិបត្តិការណ៍នេះគឺជាការឈ្លានពាន និងទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

បើទោះបីកម្ពុជាចូលរួមចាត់ទុកថាជាសង្គ្រាមឈ្លានពាន តែកម្ពុជាមិនគាំទ្រនោះទេចំពោះវិធានការទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី ដោយថាមានតែការចរចារប៉ុណ្ណោះទើបអាចស្វែងរកដំណោះស្រាយលើសង្គ្រាមនេះបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក