ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្ដកណ្ដាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត៤៩នាក់ សម្រាប់ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិតចំនួន៤៩នាក់ ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។

ការស្នើសុំរបស់លោកអភិបាលខេត្តកណ្ដាល យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២១ កាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខេត្តកណ្តាល។

លោកអភិបាលខេត្ដបានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។

លោកឧត្តមអគ្គានុរក្ស ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាលបានឱ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន២៣នាក់ ស្រី០២នាក់ មកដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសបុណ្យឯងរាជ្យជាតិ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន១៤ នាក់សម្រេចឱ្យ១២នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល៦ខែមានចំនួន០២នាក់សម្រេចឱ្យបាន០១នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន០៤នាក់ សម្រេចឱ្យបាន០១នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល១២ខែមាន០៣នាក់ ស្រី០២នាក់ សម្រេចឱ្យបានទាំង០៣នាក់។ ដោយឡែកទណ្ឌិត ដែលសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុករួមមានទណ្ឌិតចំនួន២៦នាក់ ស្រី០៥នាក់ ក្នុងនោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល៣ខែ មានចំនួន ១៧នាក់ ស្រី០៥នាក់ សម្រេចឱ្យ១២នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល៦ខែមានចំនួន០៣នាក់ ស្រី០១នាក់ សម្រេចឱ្យបានទាំង១៣នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល៩ខែ មាន០២នាក់ សម្រេចឱ្យបាន០១នាក់។ ចំពោះទណ្ឌិតស្នើសុំបន្ទូរបន្ថយទោស រយៈពេល១២ខែ មាន០២នាក់ សម្រេចឱ្យបានទាំង០២នាក់ និងទណ្ឌិតសុំលើកលែងទោស០២នាក់ ត្រូវបានសម្រេចយល់ព្រមលែកលែងបាន០១នាក់។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកពិធីបុណ្យចំនួន០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងនោះរួមមាន ១, ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣, ពិធីបុណ្យវិសាខបូជា ៤, ពិធីបុណ្យឯករាជ្យជាតិ និងទី៥, ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕

ប្រភព ៖ AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក