ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ស សុខា បញ្ជាឱ្យកងកម្លាំងឈរជេីងតាមព្រំដែនរួមគ្នាទប់ស្កាត់បទល្មេីសគ្រឿងញៀនឱ្យបានម៉ឹងម៉ាត់បំផុតកុំឱ្យហូចូលកម្ពុជា

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហា ផ្ទៃ បានអញ្ជើញចុះទៅពិនិត្យ វឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំង គ្រឿង ញៀនឆ្លងដែន ខុសច្បាប់ នៅក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាមួយនិងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដេីម្បីអនុវត្តនូវវិធានការយ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀននៅតាមបន្ទាត់ព្រំដែន ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សង្ខេបរបស់ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ស្ដីពីកិច្ចការងារបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តបន្ទាយមានជ័យ លោក ស សុ ខា ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក្នុងការបង្ក្រាបករណីគ្រឿងញៀនបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះលោក ក៏បានធ្វើការដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ទៅដល់គ្រប់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ក៏ដូចជាអាជ្ញាធរស្រុក-ក្រុង ជាប់ព្រំដែន ត្រូវរួមបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ បន្តទៀត ដេីម្បីរួមគ្នាទប់ស្កាត់លំហូរចូលគ្រឿងញៀន នៃប្រទេសកម្ពុជាយេីង ដោយត្រូវបន្តធ្វេីការទំនាក់ទំនងផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក ពីសភាពការ និងបទល្មេីសដែលកេីតមានតាមបន្ទាត់ព្រំដែន។ មួយវិញទៀត លោក រដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ដល់កងកម្លាំង តាមព្រំដែន ត្រូវរឹតបន្តឹងត្រួតពិនិត្យឱ្យបានម៉ត់ចត់ នូវការចេញ-ចូលទំនិញ នៅតាមព្រំដែន សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការរត់ពន្ធគ្រឿងញៀនតាមគ្រប់រូបភាពនៅតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ លោក ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហា ផ្ទៃ ក៏បានអញ្ជេីញចុះពិនិត្យច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក និងច្រកទ្វារអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក