សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

មេដឹកនាំកំពូលកូរ៉េខាងត្បូង ចិន និងជប៉ុនជួបប្រជុំត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មានរយៈពេលជិត៥ឆ្នាំ

អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុនបានជួបប្រជុំគ្នានៅរដ្ឋធានីសេអ៊ូល (Seoul) នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះដែលជាកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងបង្អស់មិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីផែនការដាក់ផ្កាយរណបមួយទៀតទៅក្នុងគន្លងតារាវិថី។ អ្នកវិភាគជាច្រើនយល់ឃើញផ្លែផ្កាសំខាន់ៗទំនងជាមិនកើតឡើងចេញពីកិច្ចប្រជុំកំពូលនេះឡើយ ប៉ុន្តែការជួបគ្នារវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ,នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គឺជាពន្លកនៃក្ដីសង្ឃឹមសម្រាប់ជួយឱ្យទំនាក់ទំនងការទូតរវាងប្រទេសនៅតំបន់អាស៊ីខាងកើតទាំងបីមានភាពរស់រវើកឡើងវិញ។

នៅមុនកិច្ចប្រជុំកំពូល កូរ៉េខាងជើងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុនអំពីការបាញ់បាញ់បង្ហោះផ្កាយរណបនាពេលឆាប់ៗ ស្របពេលដែលក្រុមស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងនាពេលថ្មីៗនេះបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងនឹងព្យាយាមដាក់ផ្កាយរណបឈ្លបយកការណ៍យោធាមួយផ្សេងទៀតទៅក្នុងគន្លងអវកាស។ បើទោះបីជាកិច្ចពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងបីពុំត្រូវបានគេបញ្ជាក់អំពីរបៀបវារៈទាក់ទងនឹងកូរ៉េខាងជើងក៏ដោយ ប៉ុន្តែផែនការនៃការបាញ់បង្ហោះផ្កាយរណបនេះត្រូវបានគេជឿជាក់ថានឹងស្ថិតក្នុងកិច្ចពិភាក្សានេះផងដែរ។ 

នៅក្នុងសុន្ទរកថាមុនកិច្ចប្រជុំនេះចាប់ផ្តើម លោកប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា៖ "រាល់ការបាញ់បង្ហោះដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោងនឹងបំពានដោយផ្ទាល់នូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក"។ លោកបន្ថែមថា៖ "ខ្ញុំសង្ឃឹមថា ប្រទេសទាំងបីរបស់យើង (កូរ៉េខាងត្បូង, ចិន និងជប៉ុន) ដែលធ្វើការរួមគ្នាក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំនេះ នឹងរួមកម្លាំងគ្នាដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងសហគមន៍អន្តរជាតិ ដោយការប្រមូលផ្តុំប្រាជ្ញា និងកម្លាំងក្នុងការប្រឈមមុខនឹងវិបត្តិដ៏ស្មុគស្មាញជាសាកល ក៏ដូចជាបញ្ហាជម្លោះភូមិសាស្ត្រនយោបាយ"។ 

ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះផ្កាយរណបនេះដូចគ្នា មុនពេលលើកឡើងពីខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងអ្វីដែលជាកិច្ចពិភាក្សាសំខាន់ត្រីភាគីនៃមេដឹកនាំទាំងបីរូប។ កាសែត ស៊ីនហួ (Xinhua) បានដកស្រង់សំដីរបស់លោកនាយករដ្ឋមន្រ្តីចិន Li Qiang ដែលបញ្ជាក់ថា ប្រទេសទាំងបីមានឆន្ទៈស្វែងរកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ប្រភពពី Xinhua ដដែលបញ្ជាក់ថា លោក Li Qiang ស្នើឱ្យបានអំពាវនាវឱ្យមានការប្រឆាំងនឹងការបង្វែរបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅជាល្បែងនយោបាយ ឬបញ្ហាសន្តិសុខ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក