ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រតិភូសហរដ្ឋអាមេរិកដំបូងបង្អស់បានធ្វើទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ក្រោយការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មី

អន្តរជាតិ៖ ក្រុមសមាជិកសភាសហរដ្ឋអាមេរិកដែលបានធ្វើទស្សនកិច្ចមកកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី២៦ ខែឧសភានេះ បានក្លាយជាប្រតិភូដំបូងដែលធ្វើដំណើរមកកាន់កោះ ចាប់តាំងពីលោក Lai Ching-te បានចូលកាន់តំណែងជាប្រធានាធិបតី។ ប្រតិភូរបស់សហរដ្ឋអាមេរិកនឹងចំណាយពេលវេលា ៤ថ្ងៃក្នុងការធ្វើទស្សនកិច្ចនៅលើទឹកដីកោះតៃវ៉ាន់។ 

គណៈប្រតិភូរបស់សហរដ្ឋអាមេរិកដែលមានសមាជិកចំនួន ៦នាក់ដឹកនាំដោយលោក Michael McCaul ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ។ ការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់បញ្ជាក់ថា គណប្រតិភូអាមេរិកនឹងមានជំនួ​បជាមួយលោកប្រធានាធិបតី Lai នៅថ្ងៃចន្ទនេះក្នុងគោលបំណងជជែកពិភាក្សាដើម្បី "ផ្លាស់ប្តូរទស្សនៈស្តីពីសន្តិភាព និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក"

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Michael McCaul ថ្លែងថា៖ "តៃវ៉ាន់មានប្រជាធិបតេយ្យប្រកបដោយភាពរីកចំរើន ហើយសហរដ្ឋអាមេរិកនឹងបន្តឈរក្នុងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងធ្វើការងាររួមគ្នាដើម្បីរក្សាស្ថិរភាពនៅក្នុងភូមិសាស្ដ្រច្រកសមុទ្រតៃវ៉ាន់"។ 

គួរបញ្ជាក់ថា ថ្មីៗនេះ ពោលគឺកាលពីថ្ងៃអាទិត្យ ​​​ប្រធានាធិបតីនៃកោះតៃវ៉ាន់ លោក Lai Ching-te បានពង្រីកសុច្ឆន្ទៈឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាមួយចិន ក្រោយពីសមយុទ្ធយោធាទ្រង់ទ្រាយធំមួយរបស់រដ្ឋាភិបាលចិនបានរៀបចំឡើងរយៈពេល ២ថ្ងៃនៅជុំវិញកោះនេះ។ គួររំឮកផងដែរថា ចិនបានធ្វើសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុនដោយហៅសមយុទ្ធនេះថាជា "សមយុទ្ធទណ្ឌកម្ម" ក្រោយការថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងរ​ប​ស់លោក Lai Ching-te កាលពីថ្ងៃចន្ទសប្តាហ៍មុន។

កន្លងមក លោក Lai ធ្លាប់បានថ្លែងថា លោកទន្ទឹងរង់ចាំនូវការស្វែងយល់ពីគ្នាទៅវិញទៅមក និងការផ្សះផ្សាទំនាក់ទំនងរវាងគ្នាជាមួយចិន តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បង្កើតផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅកាន់ជំហរសន្តិភាព និងវិបុលភាពរួម។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកក៏ដូចជាបណ្ដាប្រទេសមួយចំនួនទៀតដែលបង្ហាញការព្រួយបារម្ភលើសមយុទ្ធយោធាដែលចិនបានធ្វើឡើងនៅជុំវិញដែនកោះតៃវ៉ាន់។ លោកបញ្ជាក់ថា៖ "សហគមន៍អន្តរជាតិនឹងមិនអាចទទួលយកបានឡើយ ចំពោះសកម្មភាពណាមួយដែលកើតមាននៅច្រកសមុទ្រតៃវ៉ាន់ និងដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់”

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក