ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រថ្នូលច្រត់ព្រះនង្គ័ល៖ ឆ្នាំ២០២៤ ទិន្នផល ស្រូវ ពោត សណ្ដែត នឹងទទួលទិន្នផលខ្ពស់ជាងគេ

កំពង់ស្ពឺ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានរៀបចំទៅកាលពីថ្ងៃទី២៦ ខែឧសភា ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។

ជាលទ្ធផល ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤នេះ តាមរយៈការបរិភោគរបស់ គោឧសភរាជ បានបង្ហាញថា ស្រូវ ពោត បានទទួលផល ៩៥% និង សណ្ដែត ៨៥ %។

តាមប្រថ្នូលនៅឆ្នាំនេះ កសិផល ស្រូវ ពោត និង សណ្ដែត គឺនឹងទទួលបានទិន្នផលល្អ។

ព្រះរាជពិធី “ច្រត់ព្រះនង្គ័ល” ជាបុណ្យតាមប្រពៃណីមួយក្នុងចំណោមពិធីបុណ្យទ្វារទសមាសផ្សេងៗទៀត ដែលតែងតែរៀបចំឡើងនៅថ្ងៃ៤រោច ខែពិសាខ ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។

ព្រះរាជពិធីនេះ ធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាយ លើការបរិភោគរបស់ “គោឧសភរាជ”។ ម្យ៉ាងទៀត ជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកធ្វើស្រែចំការឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ នឹងត្រៀមនូវស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើកសិកម្ម និងកម្លាំងពលកម្មសម្រាប់ការធ្វើស្រែចម្ការ។

ព្រះរាជបវេណីដ៏សំខាន់នេះត្រូវបានព្រះមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។ កាលពីដើមឡើយបានប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវបានព្រះមហាក្សត្ររាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក