ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងរៀបចំពន្លាជាតិក្នុងផ្សារពាណិជ្ជកម្ម Alibaba នៅខែកញ្ញា ខាងមុខ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានថ្លែងថាកម្ពុជានឹងរៀបចំពន្លាជាតិក្នុងផ្សារពាណិជ្ជកម្ម Alibaba នៅខែកញ្ញា ខាងមុខក្នងុព្រឹត្តការណ៍អម ពិព័ណ៌ចិន-អាស៊ានលើកទី២១ ដើម្បីជំរុញផលិតផលរបស់កម្ពុជាទៅកាន់អន្តរជាតិ។

លោកស្រីរដ្ឋមន្ត្រីបានឱ្យដឹងក្នុងសិក្ខាសាលាមួយអំពី ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោកស្រី ចម និម្មល បានឱ្យដឹងថាការៀបចំពន្លានេះគឺជាកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និង Alibaba ជំរុញកិត្តិនាមផលិផលកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែអ និងទទួលស្គាល់គុណភាព ស្ដង់ដារពីអ្នកប្រើប្រាស់អន្តរជាតិ។

លោកស្រីក្រសួងនឹងបន្តសហការជាមួយ Alibaba.com និងក្រសួងពាក់ព័ន្ធ ក្នុងការពង្រីកវិសាលភាពចំណេះដឹង ចំណេះធ្វើជាមួយ បទពិសោធន៍ និងពង្រីកបណ្ដាញអាជីវកម្មក្រៅប្រទេសប្រកបដោយភាពជឿជាក់ និងបានស្នើដល់ពាណិជ្ជករ និងអាជីវករដែលមានផលិតផលកម្ពុជាធ្វើការទំនាក់ទំនងជាមួយក្រសួងផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក