ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចូលដល់រដូវបិទនេសាទរដ្ឋបាលជលផលអនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទគ្រួសារប៉ុណ្ណោះ

ភ្នំពេញ៖ រដ្ឋបាលជលផលបានសម្រេចបិទនេសាទតាមតំបន់នានានៅទូទាំងប្រទេសកម្ពុជាជាបណ្ដើរៗចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ ដោយក្នុងអំឡុងពេលបិទនេសាទនេះរដ្ឋបាលជលផលអនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបែបគ្រួសារប៉ុណ្ណោះ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ប្រធានរដ្ឋបាលជលផលលោក ពុំ សុថ បានឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ដែននេសាទទឹកសាបរួមមាន កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែកផ្នែកខាងត្បូងខ្សែស្របនៃទន្លេចាក់ចតុមុខ និងខេត្តមួយចំនួនទៀតដូចជា ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ នឹងចាប់បិទនេសាទពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។

 រដ្ឋបាលជលផលបានបញ្ជាក់ថា៖ «ក្នុងរដូវបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ២៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២»។

ចំពោះឧបករណ៍នេសាទគ្រួសារលោកអ្នកអាចស្វែងរកមើលបានតាមប្រកាសដែលមានដាក់នៅខាងក្រោម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក