ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបប្រតិបត្តិការចាប់ខ្លួនក្រុមចោរប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ

សៀមរាប៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ចប់ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់បានសម្រេច ដែលពាក់ព័ន្ធករណីប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពីលោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ កងកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនបានជនសង្ស័យបានចំនួន ០២នាក់ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខបរ មិនពិតប្រាកដ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចអាវុធហត្ថ ក៏បានដកហូតវត្ថុតាងរួមមាន៖ ១-លោហធាតុពណ៌លឿង (ខ្សែក) ចំនួន០១ខ្សែ ២-ទូរសព្ទចំនួន ០២គ្រឿង ៣-លោហធាតុពណ៌លឿង (ចិញ្ជៀន) ចំនួន០២វង់ និង៤-ម៉ូតូម៉ាក ហុងដា ឃ្លីក ចំនួន ០១គ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងប្រគល់ជូនការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យដើម្បីចាត់ការបន្តនីតិវិធី។ សូមជម្រាបផងដែរថា ដេប៉ូលក់គ្រឿងសំណង់យីហោ ថា ស៊ីនាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមចោរចូលប្លន់ និងសម្លាប់ម្ចាស់ដេប៉ូ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយជនរងគ្រោះជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក