ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ជំទាវទី១កម្ពុជា ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមខួប២០ឆ្នាំរបស់អង្គការCFF

ភ្នំពេញ៖ ជំទាវទី១កម្ពុជាលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីខួបគម្រប់ ២០ឆ្នាំរបស់អង្គការមូលនិធិកុមារកម្ពុជា (CFF) របស់លោក Scott Neeson នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ការចូលរួមនេះគឺជាការលើកទឹកចិត្ត និងបង្ហាញពីក្ដីអាណិតស្រលាញ់ដល់ពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈពីភរិយាសម្ដេចនាយករដ្ឋមន្ត្រី។ ហើយនេះមិនមែនជាលើកទី១នោះទេដែលជំទាវទី១បានចូលរួមកម្មវិធីរបស់អង្គការនេះគឺលោកស្រីបានចូលរួមជួយដល់អង្គការនេះជាយូរមកហើយផងដែរ។

CCF គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារ និងគ្រួសារ តាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។ អង្គការ CCF បានបង្កើតសាលារៀន, មត្តេយ្យសិក្សា, ទារកដ្ឋាន, គ្លីនិកវេជ្ជសាស្ត្រ, គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលថែទាំមាតា។ បន្ថែមលើនេះទៀត អង្គការ CCF បានសាងសង់ផ្ទះជាង 500 ខ្នងនៅក្នុងសហគមន៍ក្រីក្របំផុតផងដែរ។

លោក ស្កុត នីសិន (Scott Neeson) មានអាជីពជាផលិតករហូលីវូដមួយរូប ប៉ុន្ដែក្នុងអំឡុងពេលមកលេងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៣ លោកបានឃើញពីទុក្ខលំបាករបស់ក្មេងៗមួយចំនួន។ ភាពអំណត់អត់ធន់ និងការតស៊ូព្យាយាមរបស់ក្មេងៗទាំងនោះ បានបំផុសគំនិតឲ្យលោកចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់កុមារកម្ពុជា។ ការលះបង់របស់លោក ស្កុត ក៏ដូចជាធនធានរបស់លោក ធ្វើឲ្យអង្គការមូលនិធិកុមារ លេចចេញជារូបរាងដោយផ្ដល់ឲ្យកុមារនូវការអប់រំ, ការថែទាំសុខភាព និងការគាំទ្រផ្សេងៗ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក