ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

រដ្ឋបាលខេត្តកំពត នឹងពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងខែកញ្ញានេះ

កំពត: អភិបាលខេត្តកំពតនឹងពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងខែកញ្ញានេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះឲ្យកាន់តែមានប្រសិទ្ធភាព។

លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញដល់មន្ត្រីជំនាញនិងពាក់ព័ន្ធឲ្យខិតខំពន្លឿនដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានលឿនបំផុតទាំងសម្រាប់កុមារ និងមនុស្សធំនៅទូទាំងខេត្តកំពត ដើម្បីពន្លឿនដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យរួចរាល់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំស្ដីពីការបន្តជំរុញការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពត នៅសាលប្រជុំសាលាខេត្ត លោកបានបញ្ជាក់ថា ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋគឺជាការងារសំខាន់បំផុតក្នុងពេលនេះហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជនក៏ដូចជាដើម្បីបង្កើតឲ្យបាននូវ ភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគដ៏កាចសាហាវនេះ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។

យោងតាមរបាយការណ៍នៃដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅខេត្តកំពត គិតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានចំនួន២៣៧,៨៤៥នាក់ លើចំនួនពលរដ្ឋសរុបត្រូវចាក់៤៥១,០៧១នាក់។ ចំណែកកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលត្រូវចាក់និងកំពុងដំណើរការចាក់មានចំនួន៨៦,៨២៥នាក់ ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងជំនាញពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងជំរុញដល់ពួកគាត់មកទទួលវ៉ាក់សាំងឲ្យបានរួសរាន់នៅតាមទីតាំងផ្តល់វ៉ាក់សាំងណាមួយក៏បាននៅក្នុងខេត្ត៕

ប្រភព ៖ AKP



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក