ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រមុខ​ការពារជាតិ​ចិន និងអាមេរិក​នឹង​ជួប​គ្នា​ក្រោយ​ភាពតានតឹង​កើតមាននៅជុំវិញកោះ​តៃវ៉ាន់

អន្តរជាតិ៖ មន្ទីរបញ្ចកោណបានប្រកាសនៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin នឹងមានជំនួបជាមួយសមភាគីចិន បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធារបស់ខ្លួនឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលសមយុទ្ធខាងលើនេះបានធ្វើឡើងជាសញ្ញាណមួយបញ្ជាក់ទៅកាន់ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់លោក Lai Ching-te។ 

មន្ទីរបញ្ចកោណបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងជួបជាមួយឧត្តមនាវីឯកចិន លោក Dong Jun អំឡុងពេលដែលមេដឹកនាំនៃវិស័យការពារជាតិនៃប្រទេសមហាអំណាចទាំងពីរនេះចូលរួមក្នុងកិច្ចសន្ទនា Shangri-La ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា នៅប្រទេសសិង្ហបុរី ដែលនេះជាការជួបជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំនៃវិស័យការពារជាតិមកពីជុំវិញពិភពលោក។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ ចិនបានឡោមព័ទ្ធកោះតៃវ៉ាន់ជាមួយនឹងនាវាចម្បាំង និងយន្តហោះចម្បាំងយ៉ាងសម្បើមនៅក្នុងសមយុទ្ធមួយដែលខ្លួនធ្វើឡើងដើម្បីសាកល្បងសមត្ថភាពនៅក្បែរៗដែនកោះនេះ។ សមយុទ្ធ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតីថ្មី លោក Lai Ching-te ដែលបានប្រកាសក្ដែងៗថានឹងប្តេជ្ញាការពាររបបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។ 

គួរឱ្យដឹងថា ជំនួបដែលគេរំពឹងទុករវាងលោក Lloyd Austin និងលោក Dong Jun ត្រូវគេមើលឃើញថាជាសញ្ញាណវិជ្ជមានមួយ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិទាំងពីររូបនេះបានជួបពិភាក្សាគ្នាតាមទូរសព្ទកាលពីខែមេសាកន្លងទៅ ដែលជាកិច្ចពិភាក្សាដ៏សំខាន់លើកដំបូងរវាងប្រមុខការពារជាតិនៃមហាអំណាចទាំងពីរក្នុងរយៈពេលជិត ១៨ខែ។ រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden និងរដ្ឋាភិបាលចិនបាននិងកំពុងបង្កើនទំនាក់ទំនងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងគ្នា ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទើបបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃកាលពីខែមុន។

យ៉ាងណាមិញ កិច្ចពិភាក្សាលើវិស័យការពារជាតិរបស់អាមេរិក ជាមួយចិនហាក់ពុំសូវរីកលូតលាស់លឿនប៉ុន្មានឡើយ ពោលគឺរហូតដល់ប្រធានាធិបតីចិន លោក Xi Jinping បានយល់ព្រមលើការបន្តកិច្ចសន្ទនាយោធាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលជាមួយលោក Biden នៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំង ដែលលោកនឹងចូលរួមជាមួយលោកប្រធានាធិបតី Joe Biden ក្នុងពិធីរំលឹកខួបលើកទី 80 នៃទិវា D-Day៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក