ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើទីក្រុងរ៉ាហ្វា បើទោះមានការបញ្ជារបស់តុលាការ ICJ ឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន

អន្តរជាតិ៖ អ៊ីស្រាអែលនៅតែបន្តបំផ្ទុះគ្រាប់បែក និងវាយប្រហារទៅលើតំបន់ហ្គាហ្សា រួមទាំងទីក្រុងរ៉ាហ្វា (Rafah) ដដែលនៅថ្ងៃសៅរ៍នេះ បើទោះបីជាមានការបញ្ជាពីតុលាការអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN) ដែលបង្គាប់ឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធា និងការវាយប្រហាររបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ស្របពេលដែលបទឈប់បាញ់កំពុងត្រូវបានដាក់លើតុចរចានៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រៅតែពីការបង្គាប់ឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធា និងការវាយប្រហាររបស់ខ្លួន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងទាំងអស់ដែលកំពុងស្ថិតក្រោមការឃុំឃាំងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បន្ទាប់ពីយោធាអ៊ីស្រាអែលបានប្រកាសថា ទាហានរបស់ខ្លួនបានស្វែងរកឃើញសាកសពចំណាប់ខ្មាំងចំនួន ៣នាក់បន្ថែមទៀតនៅតំបន់ភាគខាងជើងតំបន់ហ្គាហ្សា។ 

តុលាការអន្តរជាតិរបស់ UN ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេ ប្រទេសហូឡង់ ក៏បានបញ្ជាឱ្យអ៊ីស្រាអែលបន្តបើកច្រកទីក្រុង Rafah ដែលស្ថិតនៅទីតាំងដ៏សំខាន់រវាងចន្លោះប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សាដែលអ៊ីស្រាអែលបានបិទដំណើរការទីតាំងច្រកនេះកាលពីដើមខែឧសភា ក្រោយការប្រកាសវាយប្រហារដោយប្រតិបត្តិការយោធារបស់ខ្លួនលើទីក្រុងនេះ។ យ៉ាងណាក្ដី មកទល់ពេលនេះអ៊ីស្រាអែលហាក់មិនមានការអើពើណាមួយឡើយចំពោះការបង្គាប់របស់តុលាការ ICJ ជុំវិញបញ្ហាទីក្រុងរ៉ាហ្វា ក៏ដូចជាតំបន់ហ្គាហ្សាទាំងមូល ដោយអ៊ីស្រាអែលនៅតែទទូចដដែលៗថា តុលាការអន្តរជាតិរបស់ UN យល់ខុសទៅលើប្រតិបត្តិការយោធារបស់ខ្លួន។ 

ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi រួមជាមួយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយរួមគ្នានៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "អ៊ីស្រាអែលដាច់ខាតនឹងមិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនចេញពីតំបន់រ៉ាហ្វាឡើយ ដោយវានឹងអាចនាំឱ្យមានការបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីនទាំងមូល ឬមួយផ្នែកនៅទីនេះ"។ ដោយឡែកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលបានគ្រប់គ្រងតំបន់ Gaza តាំងពីឆ្នាំ២០០៧មក បានបង្ហាញនូវការស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការ ICJ លើបញ្ហាទីក្រុងរ៉ាហ្វា ប៉ុន្តែបានរិះគន់ការសម្រេចចិត្តតុលាការនេះដែលបានសម្រេចមិនរួមបញ្ចូលតំបន់ហ្គាហ្សាទាំងមូលដែលកំពុងស្ថិតក្នុងសភាពហែកហួរដោយសង្រ្គាមក្នុងបទបញ្ជាទៅលើអ៊ីស្រាអែលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក