ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា ជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា ជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី។

សម្តេចតេជោបញ្ជាក់ដូចនេះលើបណ្តាញសង្គមសម្តេចនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការលើកឡើងថាសម្តេចតេជោសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបញ្ជាក់ថា៖«ប៉ុន្មានថ្ងៃនេះមានការលើកឡើង ថាខ្ញុំសម្រេចឲ្យបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២មិថុនា២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។

ការសម្រេចបើកការដ្ឋាន សាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។

សម្តេចតេជោបានបន្ថែមទៀតថា មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបអាចបញ្ចប់ការចែករំលែកព័ត៌មានខាងលើនេះបាន ដោយសម្តេចគូសបញ្ជាក់ថា៖«ពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»៕

គួរឱ្យដឹងដែរថា ព្រែកជីកហ្វូណនតេជោត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

អត្ថប្រយោជន៍នៃព្រែកជីកហ្វូណននេះនឹងកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក