ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអំពាវនាវឱ្យកោះតៃវ៉ាន់បានចូលរួមក្នុងមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរួមមានអង់គ្លេស កាណាដា អូស្ត្រាលី អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃសុក្រនេះ ដោយអំពាវនាវឱ្យកោះតៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់អង្គការសុខភាពពិភពលោកនៅសប្តាហ៍ក្រោយ។ គួរឱ្យដឹងថា កោះតៃវ៉ាន់ត្រូវបានដកចេញពីមជ្ឈដ្ឋានអន្តរជាតិដោយការជំទាស់របស់ចិនដែលជានិច្ចកាលតែងតែជំទាស់នឹងសមាជិកភាពរបស់កោះតៃវ៉ាន់ដោយផ្អែកលើការអះអាងថា កោះតៃវ៉ាន់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន។ 

កន្លងមក កោះតៃវ៉ាន់ធ្លាប់បានចូលរួមមហាសន្និបាតសុខភាពពិភពលោករបស់អង្គការសុខភាពពិភពលោក (WHA) ក្នុងនាមជាសមាជិកសង្កេតការណ៍ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ប្រធានអង្គការ WHO លោក Ma Ying-jeou ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅក្នុងឆ្នាំ ២០១៧ ក្រោយការចូលកាន់តំណែងរបស់អតីតប្រធានាធិបតី Tsai Ing-wen។ 

សេចក្តីថ្លែងការណ៍រួមដែលចេញដោយស្ថានទូតអាមេរិកថ្លែងថា "នាសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតសុខភាពពិភពលោកឆ្នាំនេះដែលនឹងធ្វើឡើងនៅទីក្រុងហ្សឺណែវ តៃវ៉ាន់នៅតែត្រូវបានគេដកចេញពីប្រព័ន្ធសុខភាពអន្តរជាតិរបស់ពិភពលោក"។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ "ការអញ្ជើញតៃវ៉ាន់ជាអ្នកសង្កេតការណ៍នឹងក្លាយជាឧទាហរណ៍ដ៏ល្អបំផុតចំពោះការប្តេជ្ញាចិត្តរបស់អង្គការសុខភាពពិភពលោកចំពោះវិធីសាស្រ្ត "សុខភាពសម្រាប់ទាំងអស់គ្នា" សម្រាប់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ ភាពឯកោរបស់តៃវ៉ាន់ពីមហាសន្និបាតសុខភាពពិភពលោកហាក់ដូចជាមិនសមហេតុផល និងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការ និងសន្តិសុខសាធារណៈជាសកល ដែលជាការទាមទារចាំបាច់រួមរបស់ពិភពលោក"

ថ្លែងពីទីក្រុងតៃប៉ិ រដ្ឋមន្ត្រីសុខាភិបាលនៃកោះតៃវ៉ាន់ លោក Chiu Tai-yuan គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីចូលរួមកិច្ចប្រជុំអមជាមួយបណ្តាប្រទេសជាមិត្ត។ ដោយឡែក រដ្ឋមន្រ្តីការបរទេសនៃកោះតៃវ៉ាន់បានស្ដីបន្ទោសចំពោះរដ្ឋាភិបាលចិនអំពីបញ្ហានេះ ដោយនិយាយថាបញ្ហាសុខភាពមិនគួរឡូកឡំនឹងបញ្ហានយោបាយឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក