ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធនាគារពិភពលោកអនុម័តឥណទានតម្លៃ ៤០លានដុល្លារ ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជាប្រមាណ ៣ម៉ឺននាក់

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បាន​អនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។

តាមសេចក្តីប្រកាសរបស់ធនាគារពិភពលោក នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ ព័ន្ធការងារ នៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួល បានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ 

សេចក្តីប្រកាសដដែលឱ្យដឹងទៀតថា ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោង «ជំនាញសម្រាប់ទទួល បាន ការងារកាន់តែប្រសើរ» (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ ការ ពាក់ ព័ន្ធ ជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុង ការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។

ធនាគាពិភពលោកបញ្ជាក់ថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ ចូល ទីផ្សារលោកខាងលិច ដែល បានជួយប្រទេសនេះក្នុង ការទាក់ទាញការវិនិយោគផ្ទាល់ ពីក្រៅ ខណៈ គុណភាពនៃការងារនៅ តែមានកម្រិតទាប ក្នុងនោះ៩៨ភាគរយ នៃការងារនៅក្នុងប្រទេសសុទ្ធ តែ ជា ការងារមានជំនាញទាប ហើយមួយផ្នែកធំគឺជា ការងារក្រៅប្រព័ន្ធផ្លូវការ។

ក្នុងរយៈពេលប្រាំឆ្នាំគម្រោង«ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» នេះត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឱ្យមានជំនាញកម្រិត មធ្យមថែម ទៀត។ គម្រោងនេះនឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានឱ្យដឹងថា នៅពេលកម្ពុជាខិតខំបោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង ឆ្លើយតបបានកាន់តែល្អទៅនឹងតម្រូវការរបស់និយោជក។

លោកស្រីថ្លែងថា៖ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលឆ្លើយតបបានទៅនឹងតម្រូវការបន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបទជាដើម អាចជួយប្រទេសកម្ពុជាក្នុងការឈានទៅ សម្រេចគោលបំណងរបស់ខ្លួនបាន»។

ធនាគារពិភពលោកបានឱ្យដឹងថា លទ្ធផលរំពឹងទុកសំខាន់ៗនៃគម្រោងនេះរួមមាន និយោជកមានការពេញចិត្តជាងមុនជាមួយនឹងជំនាញរបស់អ្នកដែល បានបញ្ចប់ការបណ្តុះបណ្តាលរបស់កម្មវិធី, ការកើនឡើងនៃភាគចំណែករបស់អ្នកបញ្ចប់ការសិក្សាដែលរកបាន ការងារដែលផ្តល់ប្រាក់ឈ្នួលក្នុងកម្រិតខ្ពស់ជាងប្រាក់ឈ្នួលមធ្យមជាតិ, លើកកម្ពស់មតិយោបល់ របស់ឧស្សាហកម្មនានានៅក្នុងការរចនា និងការផ្តល់ការបណ្តុះបណ្តាល និងការសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក, លើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក