ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អគ្គស្នងការដ្ឋាននគរបាលជាតិប្តេជ្ញាចាត់គ្រប់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពទំនើងឱ្យបានម៉ឺងម៉ាត់

រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ ក្នុងអំឡុងពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និងមានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ និងបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន គ្រប់គ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាលទាំងអស់ សូមចូលរួមក្នុងការអប់រំ ណែនាំ ប្រៀនប្រដៅដល់សិស្សានុសិស្ស បុត្រធីតារបស់ខ្លួនឱ្យបានល្អ មានសុជីវធម៌ ចរិយាសម្បត្តិសមរម្យ ថ្លៃថ្នូរ ស័ក្តិសមជាយុវជនទំពាំងស្នងឫស្សី ជាសសរទ្រូងនៃ ប្រទេសជាតិ ជាពិសេសសំណូមពរដល់ប្អូនៗជាយុវជន និងយុវតីគ្រប់រូប ត្រូវចេះកសាងខ្លួន ស្រលាញ់ការសិក្សា ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ពាលាអាវាសែគ្រប់យ៉ាង។

ទន្ទឹមនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សូមបង្កើននូវកិច្ចសហការដឹកនាំសកម្មភាពការងារក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យបានដាច់ខាត ដើម្បីរួមចំណែកជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យទទួលបានជោគជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក