លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អាជ្ញាធរជាតិអប្សរានឹងដំឡើងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិនៅរមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាសហការជាមួយសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ ប្រទេសបារាំង នឹងដំឡើងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិនៅរមណយដ្ឋានអង្គរ។ តាមគម្រោងការរាបចំប្រព័ន្ធនេះនឹងត្រូវរៀបចំនៅក្នុងខែមិថុនាខាងមុខ។

អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ហង់ ពៅ បានជួបអគ្គនាយក SIAVBលោក Jean-Michel Bordes និងប្រធានសមាគម AGERA លោក Jacques Bellier នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំងដើម្បីពិនិត្យលើកិច្ចការបច្ចេកទេសក្នុងការត្រៀមយកស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិទៅដំឡើងនៅរមណីយដ្ឋានអង្គរ ចំនួន៦ស្ថានីយ នាខែមិថុនា ខាងមុខនេះ។

សូមរំលឹកឡើងវិញថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះ នៅទីស្នាក់ការ SIAVB។ ក្នុងពេលនេះ ជាលទ្ធផល ស្ថានីយដែលបានដំឡើងសាកល្បងនៅ SIAVB នាពេលនោះ ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក