ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចធិបតីប្រាប់ទៅបរទេសដែលចង់ជួយប្រជាធិបតេយ្យនៅកម្ពុជាឱ្យណែនាំក្រុមប្រឆាំងកុំឱ្យដើរហួសព្រំដែនច្បាប់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅបរទេសដែលចង់ជួយប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវលើកទឹកចិត្តអ្នកខុសនោះទេ គួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់។ សម្ដេចថ្លែងបែបនេះបន្ទាប់ពីមេបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានអជ្ញាធរចាប់ខ្លួន ហើយត្រូវបានតុលាការបញ្ជាឱ្យដាក់ពន្ធនាគារកាលពីដើមខែឧសភានេះ។

ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាការឃាត់ខ្លួន លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិ គឺដោយសារតែបុគ្គលរូបនេះបានបំភ្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម ដើម្បីកេងចំណេញនយោបាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «សុំឱ្យមិត្តទាំងអស់មុនវ៉ៃតម្លៃករណីណាមួយកុំយកថា អ្នកនោះជានរណាត្រូវមើលថាអ្នកនោះធ្វើស្អី ? អ្នកប្រឆាំងរាជរដ្ឋាភិបាលមានតើលទ្ធផលបោះឆ្នោតក្នុង៨លាននាក់ មានតែ៦លាននាក់ទេ បោះឆ្នោតឱ្យគណបក្សប្រជាជន ក្នុងនោះមានជាង១លាននាក់មិនគាំទ្រតែគេអនុវត្តនៅក្នុងសារនៅក្នុងអីបញ្ចេញមតិតាមហ្វេសប៊ុកតាមអីជាដើម»

សម្ដេចធិបតីបានស្នើឱ្យប្រទេសជាមិត្តជាពិសេសប្រទេសលោកសេរីចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ហើយជាពិសេសការគោរពច្បាប់ មិនអាចជាសកម្មជនបក្សប្រឆាំងឬអ្នកណាអាចមានសិទ្ធិធើអីបាននោះទេ មិនគួរជួយនិងលើកទឹកចិត្តអ្នកខុសទេ គួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក