ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចធិបតី៖ ប្រយ័ត្នក្រុមបងធំៗជាងអភិបាលខេត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់អភិបាលរាជធានី ខេត្ត ទាំងអស់ត្រូវដឹកនាំចាត់វិធានករលុបបំបាត់ក្រុមក្មេង ទំនើង បងធំ បងតូចឱ្យអស់ដើម្បីថែរក្សាស្ថិរភាព សន្ដិសុខជូនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រកាសផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីក្ដីបារម្ភពីបញ្ហអសន្តិសុខដែលកើតចេញពីបញ្ហាក្មេងទំនើងនេះ ព្រមទាំងបានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សិក្សាពីផ្លូវច្បាប់លើករណីក្មេងទំនើងមានប្រើប្រាស់ដាវ និងកាំបិទ។ ជាមួយគ្នានេះសម្ដេចថាបញ្ហាក្មេងទំនើងបើសិនជាថ្នាក់ខេត្តទាំងអស់ចង់ដោះស្រាយគឺមិនជាបញ្ហាធ្ងន់ធ្ងរនោះទេ។

សម្ដេចថា៖ «ខ្ញុំថាអត់ពិបាកទេ! អត់ច្រើនទេ។ ក្រុមគាត់មួយភូមិ ឬមួយខេត្ត មានតែ១ក្រុម២ក្រុមទេពួកបងធំនោះអត់មានច្រើនទេ។ ពង្រឹងតែគាត់ទៅអ្នកផ្សេងលែងមានអស់ហើយកុំឱ្យធំពេក។ ប្រយ័ត្នបងធំៗជាងអភិបាលខេត្ត។ ចុះបើអភិបាលខេត្តបញ្ជាទៅហើយធ្វើគាត់អត់បែកផង ហ្នឹងមិនស្មើនឹងគាត់ធំជាងអភិបាលខេត្តមែនឬអត់? ឥឡូវធ្វើទៅ»។

សម្ដេចថាការធ្វើបែបនេះគឺជាការពង្រឹងភូមិឃុំមានសុវត្ថិភាព និងចូលរួមជួយដល់ការលំបាករបស់ឪពុកម្ដាយដែលមានកូនពិបាកប្រដៅ។ ជាងនេះសម្ដេចក៏ជំរុញដល់ឪពុកម្ដាយគ្រប់រូបត្រូវមានការទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់កូនផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក