ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Ajax Amsterdam ចាយលុយទិញផ្តាច់កុងត្រានាំយកគ្រូបង្វឹកពីក្លិប OGC Nice របស់បារាំង

កីឡា​៖ ក្លិបបាល់ទាត់ Ajax Amsterdam បានឈានដល់កិច្ចព្រមព្រៀងក្នុងការទិញផ្តាច់យកអ្នកចាត់ការ Francesco Farioli ពីក្លិបបាល់ទាត់ Nice នៃលីគកំពូលបារាំង ខណៈអ្នកចាត់ការវ័យ ៣៥ឆ្នាំរូបនេះត្រូវគេរំពឹងថានឹងចុះហត្ថលេខាជាមួយក្លិបហូឡង់នេះនៅប៉៉ុន្មានថ្ងៃខាងមុខ។ នេះបើផ្អែកតាមប្រភពពីសារព័ត៌មានកីឡាហូឡង់ និងបារាំងជាច្រើនចុះផ្សាយនៅថ្ងៃពុធម្សិលមិញ។

គួរឱ្យដឹងថា អ្នកចាត់ការសញ្ជាតិអ៊៊ីតាលី Francesco Farioli នឹងមកជំនួសតំណែងលោក John van 't Schip បន្ទាប់ពីលោកដឹកនាំក្រុមមិនបានល្អកាលពីរដូវកាលមុនក្នុងក្របខណ្ឌ Eredivisie ដែល Ajax បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៥ ជាចំណាត់ថ្នាក់អន់បំផុតមិនធ្លាប់មានរាប់ចាប់តាំងពីឆ្នាំ២០០០មក។ 

បើតាមប្រភពដដែលបានអះអាងថា Ajax នឹងបង់ប្រាក់ផ្តាច់កុងត្រាចំនួន ១,៣៥លានអឺរ៉ូដល់ Nice ដើម្បីនាំយកគ្រូបង្វឹករូបនេះមកកាន់ទឹកដីហូឡង់ ខណៈលោក Francesco Farioli នឹងក្លាយជាគ្រូបង្វឹកបរទេសដំបូងដែលមកដឹកនាំក្លិបហូឡង់មួយនេះ ខណៈគ្រូបង្វឹកបរទេសចុងក្រោយបង្អស់ដែលដឹកនាំ Ajax គឺលោក Dane Morten Olsen កាលពីឆ្នាំ១៩៩៧។ 

គួរឱ្យដឹងថា នេះគឺជារដូវកាលទី៣ ក្នុងនាមជាគ្រូបង្វឹករប​ស់លោក Farioli មានវ័យ ៣៥ឆ្នាំ និងបានដឹកនាំ Nice បញ្ចប់នៅលេខរៀងទី៥ ក្នុងលីគកំពូលបារាំង ហើយលោកក៏មានបទពិសោធន៍ដឹកនាំក្លិបតួកគីចំនួន ២ ផងដែរដូចជា Fatih Karagumruk និង Alanyaspor មុនមកកាន់ទឹកដីបារាំងនារដូវកាល ២០២៣/២៤នេះ។ 

គួរបញ្ជាក់ថា លោក Francesco Farioli ពុំធ្លាប់ប្រកបអាជីពជាកីឡាករបាល់ទាត់ឡើយ ប៉ុន្តែលោកធ្លាប់បំពេញការងារជាគ្រូបង្វឹកអ្នកចាំទីក្រោមការដឹកនាំរបស់អ្នកចាត់ការ Roberto De Zerbi នៅក្លិបអ៊ីតាលីចំនួន ២ រួមមានក្លិប Benevento និង Sassuolo៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក