លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបដំបូងសម្រាប់ទីភ្នាក់ងារជាតិចារកម្មរបស់អាមេរិក

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន SpaceX កាលពីថ្ងៃពុធម្សិលមិញនេះបានដាក់ដំណើរការ និងសម្ពោធជាផ្លូវការនូវបណ្តុំផ្កាយរណបប្រតិបត្តិការចារកម្មដែលខ្លួនបានសាងសង់ឡើង ជាផ្នែកមួយនៃបណ្តាញស៊ើបការណ៍សម្ងាត់ថ្មីរបស់សហរដ្ឋអាមេរិកដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឃ្លាំមើលពីទីអវកាស ដែលនេះគឺជាការដាក់ដំណើរការជាលើកដំបូងនៃគម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើនទៀតនៃផែនការនៅឆ្នាំនេះ។ 

បើតាមរបាយការណ៍របស់សារព័ត៌មាន រ៉យទ័រ នាពេលកន្លងមកបង្ហាញថា ក្រុមហ៊ុន SpaceX កំពុងសាងសង់ផ្កាយរណបរាប់រយសម្រាប់ការិយាល័យស៊ើបអង្កេតជាតិរបស់សហរដ្ឋអាមេរិក ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយសម្រាប់ប្រព័ន្ធដ៏ធំនៅក្នុងគន្លងដែលមានសមត្ថភាពអាចសម្គាល់គោលដៅនៅលើផែនដីបានយ៉ាងឆាប់រហ័សស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក។ ក្រៅពីក្រុមហ៊ុន SpaceX គេក៏បានដឹងថាក្រុមហ៊ុន Northrop Grumman ដែលជាក្រុមហ៊៊ុនដៃគូយូរអង្វែងនៃវិស័យអវកាស និងការពារជាតិរបស់អាមេរិកក៏បានចូលរួមក្នុងគម្រោងនេះផងដែរ។ 

គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ខណៈទីភ្នាក់ងារការិយាល័យជាតិស៊ើបអង្កេត (NRO) របស់អាមេរិកថ្លែងថា នេះគឺជាការបាញ់បង្ហោះជាលើកដំបូងនៃប្រព័ន្ធរីកសាយរបស់ NRO ដែលបង្ហាញពីការប្រមូលឆ្លើយតប និងការបញ្ជូនទិន្នន័យយ៉ាងឆាប់រហ័ស។ ទីភ្នាក់ងារដដែលបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបនេះនឹងបន្តជាហូរហែរចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨។ យ៉ាងណាមិញ ចំនួនផ្កាយរណបដែលត្រូវបានបាញ់បង្ហោះនាពេលនេះ ក៏ដូចជាក្នុងផែនការគ្រោងទុកពុំត្រូវគេបង្ហាញច្បាស់នោះទេ។ 

មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា យោធា និងភ្នាក់ងារស៊ើបការណ៍នៅជុំវិញពិភពលោកបានពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្កាយរណបនៅក្នុងគន្លងអវកាសដើម្បីជួយដល់ប្រតិបត្តិការលើផែនដី ដែលគេឃើញថាជាបំរែបំរួលមួយប្លែកពីវិធីសាស្រ្តប្រមូលព័ត៌៌មាន ឬចារកម្មដែលធ្លាប់មានកន្លងមក។ បណ្តាញផ្កាយរណបសម្រាប់ទីភ្នាក់ងារអាមេរិក NRO ក៏បង្ហាញពីវិសាលភាពដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានមកពឹងផ្អែកលើក្រុមហ៊ុន SpaceX របស់លោក Elon Musk សម្រាប់បេសកកម្មដ៏រសើបបំផុតមួយចំនួនរបស់រដ្ឋាភិបាល។ ក្រុមហ៊ុន SpaceX បានគ្រប់គ្រងទីផ្សារបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយចំនួនធំរបស់សហរដ្ឋអាមេរិក ហើយបានក្លាយជាប្រតិបត្តិករផ្កាយរណបដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងបណ្តាញ Starlink របស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក