លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋាភិបាលចិនប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនក្នុងវិស័យការពារជាតិចំនួន ៣ របស់សហរដ្ឋអាមេរិក

អន្តរជាតិ៖ នៅថ្ងៃទី២៣ ខែឧសភានេះ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាមេរិក និងនាយកប្រតិបត្តិមួយចំនួនជុំវិញ "ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច" របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងក្រុមហ៊ុនរបស់ចិន រួមជាមួយនិងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ 

ថ្មីៗនេះរឿងរ៉ាវច្របូកច្របល់មួយចំនួនបានកើតមានឡើងជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយកោះតៃវ៉ាន់ ស្របពេលដែលលោក Lai Ching-te បានស្បថចូលកាន់តំណែងប្រធានាធិបតីនៃកោះតៃវ៉ាន់កាលពីថ្ងៃចន្ទកន្លងទៅ។ កន្លងមក ចិនតែងតែអះអាង និងទាមទារថាកោះតៃវ៉ាន់គឺជាទឹកដីដែលស្ថិតក្រោមអធិបតេយ្យរបស់ខ្លួន ហើយបានចាត់ទុកលោក Lai Ching-te ថាជា "អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់" ដែលនឹងនាំមកនូវ "សង្រ្គាម និងអន្តរាយ" សម្រាប់កោះតៃវ៉ាន់។ 

គួរឱ្យដឹងថា នៅក្នុងស្បថកាន់តំណែងរបស់លោក Lai គេសង្កេតឃើញថារដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនក្នុងវិស័យការពារជាតិរបស់អាមេរិកចំនួន ៣ ពាក់ព័ន្ធទៅនឹងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ គួរឱ្យដឹងថា ទីក្រុងប៉េកាំងកាលពីថ្ងៃពុធក៏បានលើកឡើងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើស្ថាប័នមួយចំនួនរបស់ចិនដែលអាមេរិកអះអាងថា មានជាប់ទាក់ទងនឹងរុស្ស៊ី ដែលចិនបានសម្រេចចិត្តក្នុងការដាក់ទណ្ឌកម្មត្រឡប់វិញ ក្នុងវិធានការណ៍តបតរបស់ខ្លួន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសូងការបរទេសចិនបញ្ជាក់ថា "សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយខុសច្បាប់ និងឯកតោភាគីប្រឆាំងនឹងអង្គភាពមួយចំនួនរបស់ចិន ខណៈដែលពួកគេផ្ទាល់វិញបាននិងកំពុងបន្តលក់អាវុធឱ្យទៅកាន់កោះតៃវ៉ាន់"។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់់ថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់គឺជាការបង្ហាញឱ្យឃើញពីការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ (One China Policy) ព្រមទាំងបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន"។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរការទទួលស្គាល់ទំនាក់ទំនងការទូតពីកោះតៃវ៉ាន់ និងងាកទៅមានទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋាភិបាលចិនវិញកាលពីឆ្នាំ១៩៧៩ ក្រោមគោលនយោបាយចិនតែមួយ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាដៃគូដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក