លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ទិដ្ឋភាពក្រុមមនុស្សយ៉ាងច្រើនកុះករប្រមូលផ្តុំគ្នាដង្ហែរ និងកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi កណ្ដាលរដ្ឋធានីអ៊ីរ៉ង់

អ៊ីរ៉ង់៖ ​ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានី តេហេរ៉ង់ (Tehran) នាថ្ងៃពុធ ទី២២ ខែឧសភានេះ ក្នុងការចូលរួមបង្ហាញមរណទុក្ខ និងជាកិច្ចពិធីដង្ហែរសពប្រធានាធិបតី Ebrahim Raisi និងក្រុមការងាររបស់លោកដែលបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដ៏អកុសលកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។ នៅកណ្តាលរដ្ឋធានី ក្រុមអ្នកកាន់ទុក្ខយ៉ាងច្រើនកុះករដែលកាន់រូបលោក Raisi បានប្រមូលផ្តុំគ្នានៅក្នុង និងជុំវិញសាកលវិទ្យាល័យ Tehran ជាកន្លែងដែលមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានដឹកនាំការអធិស្ឋានបែបសាសនា។

គួរបញ្ជាក់ថា នៅទីតាំងដែលជាកន្លែងប្រមូលផ្តុំបួងសួង និងសូត្រធម៌បែបសាសនានេះ គេក៏ឃើញមានវត្តមានរបស់មន្រ្តី និងថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់ជាច្រើនរូបបានប្រមូលផ្តុំគ្នាជុំវិញទីតាំងតម្កល់មឈូសរបស់លោកប្រធានាធិបតី ព្រមទាំងរដ្ឋមន្រ្តីការបរទេសលោក Hossein Amir-Abdollahian ផងដែរ។ នៅក្នុងពិធីនេះគេក៏សង្កេតឃើញវត្តមានរបស់មេដឹកនាំកងកម្លាំងហាម៉ាសប៉ាឡេស្ទីន​ លោក Ismail Haniyeh និងមេដឹកនាំរងនៃក្រុមសកម្មប្រយុទ្ធហេបូឡារបស់លីបង់ លោក Naim Qassem ក៏ស្ថិតក្នុងក្បួនដង្ហែរ និងកាន់ទុក្ខនេះផងដែរ។ 

នៅក្នុងហ្វូងមនុស្សដែលកំពុងស្រែកថ្កោលទោសទៅលើអ៊ីស្រាអែល លោក Ismail Haniyeh បានប្រកាសថា៖ "ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀតថា យើងប្រាកដថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងនៅតែបន្តការគាំទ្ររបស់ខ្លួនសម្រាប់ប្រជាជនប៉ាឡេស្ទីន"។ 

គួររំឮកថា ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Ebrahim Raisi បានធ្លាក់ចូលទៅក្នុងភ្នំដែលគ្របដណ្តប់ដោយអ័ព្ទមួយស្ថិតនៅភាគពាយព្យប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ខណៈដែលលោកកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុង Tabriz វិញ ក្រោយពីបានចូលរួមក្នុងកម្មវិធីមួយនៅព្រំដែនជាមួយប្រទេសអាហ្សេបៃហ្សង់។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដ៏ធំមួយត្រូវបានធ្វើឡើងដោយមានការចូលរួមពីប្រទេសតួកគី រុស្សី និងសហភាពអឺរ៉ុប ដោយមរណភាពរបស់លោកត្រូវបានគេប្រកាសកាលពីព្រឹកថ្ងៃចន្ទកន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក