ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអញ្ជើញប្រារព្ធវិសាខបូជានិងឆ្លងពុទ្ធស័ករាជ២៥៦៨

កណ្ដាល៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវទីមួយកម្ពុជាបានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា និងឆ្លងឆ្នាំពុទ្ធសាសនាចូល ២៥៦៨ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

ក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ)មានការយាងនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះបណ្ដាវត្តអារាមទូទាំងប្រទេស បានរៀបចំពិធីបុណ្យនេះព្រមៗគ្នាផងដែរ នៅពេលព្រឹកមានការបូជាទាន ផ្កាភ្ញី ធូប គ្រឿងក្រអូបព្រះរតនត្រ័យ សមាទានសីល វេរភត្ត រាប់បាត្រ ឧទ្ទិសទានជូនដល់បុព្វការីជន។ ពេលរសៀលជួបជុំពុទ្ធបរិស័ទដង្ហែវិសាខបូជា បូជាទាន ផ្កាភ្ញី ធូប គ្រឿងក្រអូបព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា ប្រកាសវិសាខបូជា ធ្វើសមាធិ និងផ្សាយមេត្តាធម៌។

ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ពុទ្ធស័ករាជ ២៥៦៨ នឹងរាប់តទៅ។

បុណ្យវិសាខបូជាជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជាដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

បុណ្យវិសាខបូជាធ្វើឡើងដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ។

ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក