ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពិធីបុណ្យវិសាខបូជា រម្លឹកដល់ព្រឹត្តិការណ៍ពិសេស៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ

ភ្នំពេញ៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបានចាត់ទុកជាបុណ្យជាតិ។ 

ពិធីបុណ្យវិសាខបូជា ប្រារព្ធដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ ដ៏ ពិសេសចំនួន ៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។

ព្រឹត្តិការណ៍ទាំងនោះគឺ ការប្រសូត ការត្រាស់ដឹង ការចូលលនិព្វាន។

ព្រះពុទ្ធមានព្រះនាមដើម ថា សិទ្ធត្ថ ដែលជា ព្រះរាជបុត្រា របស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គត្រូវបានគេហៅព្រះនាមជាច្រើនដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ និងព្រះសាស្តា ជាដើម។

ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ 

ព្រះអង្គទ្រង់ត្រាស់ដឹងក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជា ព្រះពុទ្ធ នៅថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។

ព្រះបរមគ្រូនៃយើងទ្រង់ចូលបរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល ព្រះអង្គ មាន ព្រះជន្ម ៨០ ព្រះវស្សា។

គួរឱ្យដឹងដែរថា ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតត្រាស់ដឹង និង បរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ ខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យ វិសាខបូជា គឺតំណាងឲ្យ ថ្ងៃប្រសូត ត្រាស់ដឹង ចូលលលនិព្វានរបស់ព្រះសម្មាសម្ពុទ្ធនេះឯង។

ប្រទេសជាង ២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិកាលពីឆ្នាំ ១៩៩៩។





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក