លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

Real Madrid បន្ថែមតម្លៃខ្លួនក្នុងការទិញ Kylian Mbappe ខណៈ Manchester City ចង់បាន Cristiano Ronaldo

អន្តរជាតិ: ដូចការរំពឹងទុកក្រុម Real Madrid បានបន្ថែមតម្លៃក្នុងការទិញខ្លួនខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain ។ ការផ្តល់ជូនដំបូងរបស់ Real Madrid គឺជិត ១៨៨ លានដុល្លារ ប៉ុន្តែត្រូវបានបដិសេធកាលពីដើមសប្តាហ៍នេះ។ ឥឡូវនេះពួកគេបានត្រលប់មកវិញជាមួយនឹងការផ្តល់ជូនចំនួន១៩៩លានដុល្លារ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។

ប៉ុន្តែព័ត៌មានធំបំផុតនៃការផ្លាស់ប្តូរក្នុងរដូវកាលនេះគឺ ក្លឹបសេះបង្កង់ Juventus បានស្នើរផ្តល់កីឡាករ Cristiano Ronaldo ទៅឲ្យក្លឹប Manchester City ។ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្កាល់ ដែលមានវ័យ៣៦ឆ្នាំ ខណៈកិច្ចសន្យារបស់គេនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។ ក្រុមការងារបស់កីឡាករ Cristiano Ronaldo គឺលោក Jorge Mendes បាននឹងកំពុងស្វែងរកក្លឹបមួយដែលអាចបង់ថ្លៃផ្ទេរចំនួន ៣០ លានដុល្លារដល់ក្លឹប Juventus បូករួមទាំងប្រាក់ខែយ៉ាងច្រើនរបស់ Ronaldo ។

Manchester City អាចនឹងទទួលយក Ronaldo បន្ទាប់ពីបរាជ័យក្នុងការទិញយកខ្សែប្រយុទ្ធ របស់ Spurs និងប្រធានក្រុមអង់គ្លេស Harry Kane ពីក្រុម Tottenham Hotspur ។ ប្រសិនបើ Cristiano Ronaldo ផ្លាស់ទៅ Manchester City វានឹងក្លាយជាចំណងជើងធំបំផុតនៃរដូវកាលនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក