ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានរៀបចំបង្កើតកម្មវិធីទូរស័ព្ទឱ្យពលរដ្ឋតាមដានដើមឈើរបស់ខ្លួន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានប្រកាសពីគម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអែប (APP) ជាកម្មវិធីទូរស័ព្ទដើម្បីឱ្យពលរដ្ឋតាមដានដើមឈើដែលខ្លួនបានដាំនៅថ្ងៃខាងមុខ។

ការប្រកាសនេះធ្វើឡើងក្នុងសន្នីសិទសារព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថានដោយលោករដ្ឋមន្ត្រីបញ្ជាក់ថាអាចនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទនេះនៅចុងខែឧសភា ឆ្នាំ២០២៤នេះ។

លោកថា៖ «ពាក្យថាអែបហ្នឹងជាហ្វេសប៊ុក របស់កម្ពុជាយើងដែលដាក់ឱ្យប្រើប្រាស់ដាំដើមឈើនៅកម្ពុជា សម្រាប់ជំរុញការទាក់ទាញ ការចូលចិត្ត ការស្រឡាញ់ពេញចិត្តនៅព្រះរាជាណាចក្រកម្ពុជាយើងតែម្តង»។

កម្មវិធីទូរស័ព្ទនេះក៏នឹងអនុញ្ញាត្តឱ្យអ្នកដាំដើមឈើដាក់ឈ្មោះលើដើមដែលបានដាំនោះផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការបង្កើតអែបសម្រាប់ពលរដ្ឋដាំដើមឈើនេះក្រសួងបរិស្ថាន ក៏គ្រោងនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធអែប(APP) ជាកម្មវិធីទូរស័ព្ទដែលអាចឱ្យដឹង ពីតំបន់អភិរក្សការពារធនធានធម្មជាតិ ដោយមិនគម្បីកាប់បំផ្លាញឬឈូសឆាយមក ធ្វើជាសកម្មភាពផ្ទាល់ខ្លួននោះជាដាច់ខាត។ ក្រៅពីនេះក្រសួងក៏គ្រោងនឹងទិញដ្រូន សម្រាប់ឱ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់ក្នុងដែនដីរបស់ខ្លួនសម្រាប់មើល ពីស្ថានភាពបទ ល្មើសនានាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក