រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រូបប្រាសាទអង្គវត្ត និងវត្ថុសិល្បះខ្មែរផ្សេងទៀតត្រូវបានតាំងបង្ហាញនៅឧទ្យានដ៏ល្បីមួយនៅសិង្ហបុរី

ភ្នំពេញ៖ កម្ពុជាបាននាំយករូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេ ដើម្បីចូលរួមដាក់តាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ(The Gardens by the Bay)ក្នុងប្រទេសសិង្ហបុរី។

ស្ថានទូកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានឱ្យដឹងថាព្រឹត្តិការណ៍នេះត្រូវបានគេ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរ ក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្ត ជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។

ជាមួយគ្នានេះ គេសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរនៅ The Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរជាច្រើនទៀត នឹងមកទស្សនា ប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរី និង The Garden by the Bay និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិល្បៈនៃប្រទេសកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេសកម្ពុជា ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួង អភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។ ការតាំងពិព័រណ៍នេះដែរ នឹងបន្តវត្តមាន នៅទីនេះរយៈពេល៤ខែ គឺរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ទើបបញ្ចប់ទៅវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក