ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងធម្មការបើកសិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម

ភ្នំពេញ៖ ក្រសួងធម្មការបានបើកសិក្ខាសាលាស្ដីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាមដើម្បីសិក្សានិងស្វែងយល់កាន់តែច្បាស់ពីសំណង់វត្តអារាមខ្មែរ ការថែរក្សាក្បាច់រចនាចាស់ដើម្បីជាប្រយោជន៍ជាភស្តុតាងផងនិងជាប្រយោជន៍ជាវត្ថុបុរាណផង ក៏ដូចជាផ្សព្វផ្សាយសារាចរអន្តរក្រសួងរបស់ក្រសួងធម្មការនិងសាសនា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកំទេចបំភ្លេចបំផ្លាញ ធ្វើឲ្យបាត់បង់ឬធ្វើឲ្យខូចខាត និងការប្ដូររូបរាងនៅសំណង់បុរាណគំនូសប្រាណនិងវត្ថុបុរាណទៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

រដ្ឋមន្ត្រីធម្មការ និងសាសនា ចាយ បូរិន មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា នេះឡើងក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងជាមូលដ្ឋានសម្រាប់ព្រះសង្ឃនិងមន្ត្រីបច្ចេកទេសរបស់ក្រសួងធម្មការនិងសាសនាទាំងថ្នាក់កណ្ដាលនិងរាជធានី-ខេត្ត លើនីតិវិធីនិងយន្តការផ្សេងៗក្នុងការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្តនិងជាការពង្រឹងកិច្ចសហការនិងកិច្ចការថែរក្សានិងការអភិរក្សសំណង់ទ្រព្យសម្បត្តិបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌសាសនាឲ្យស្របទៅនឹងលិខិតបទដ្ឋាននិងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

លោកបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នមានវត្តអារាមជាច្រើនដែលមានសម្បត្តិបេតិកភណ្ឌសាសនាហើយ សាសនាសម្បត្តិខ្លះក៏បានចុះបញ្ជី ខ្លះទៀតមិនទាន់បានចូលបញ្ជីនៅឡើយ ដូចនេះការយឺតយ៉ាវនិងការមិនទាន់ជាប់បញ្ជីទាំងនោះបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ ការយល់ដឹងអំពីសំណង់សាសនា វប្បធម៌និងប្រវត្តិសាស្ត្ររបស់គណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសវិស័យធម្មការនិងសាសនានៅមានកម្រិត ការផ្លាស់ប្ដូរគណៈគ្រប់គ្រងវត្តញឹកញាប់ដែលជាហេតុបង្កឲ្យបាត់បង់នូវនិរន្តរភាពនៃការចុះបញ្ជីហើយក៏មិនអាចក្តាប់បាននូវព័ត៌មានគ្រប់ជ្រុងជ្រោយជាពិសេសសម្បត្តិបេតិកភណ្ឌដែលវត្តមាន និងព្រះគណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសមិនទាន់យល់ដឹងទូលំទូលាយនៅនីតិវិធីនិងយន្តការនៃការចុះបញ្ជីនិងបទដ្ឋានគតិយុត្តិផ្សេងៗ។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ដូចនេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្ដីពីតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗនៅពេលពិនិត្យឃើញមានបញ្ហា នៅក្នុងវិស័យរបស់ខ្លួនក្រសួងនីមួយៗមិនត្រូវអង្គុយបក់ផ្សែងបន្តទៀតទេគឺត្រូវតែពន្លត់ភ្លើងនោះនិងបន្តដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយមានកិច្ចសហការជាមួយគ្រប់វិស័យ»។

បើតាមអនុប្រធាននាយកដ្ឋាន គាំពារនិងអភិរក្សសំណង់បុរាណ លោក អ៊ិន សុវណ្ណ បានលើកឡើងថាសំណង់បុរាណ និងកំណត់វាយតម្លៃសំណង់ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិ ស្ថិតនៅលើតម្លៃរបស់សំណង់ទាំងនោះរួមមាន៖ អាយុកាល,តម្លៃវប្បធម៌,តម្លៃសិល្បៈ,តម្លៃស្ថាបត្យកម្ម,តម្លៃសាសនា,តម្លៃនៃស្នាព្រះហស្ថរបស់ព្រះមហាត្សត្រ និងឥស្សរជនល្បីៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក