លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ភ្ញៀវទេសចរណ៍ច្រើនខ្លាំងពេក ទីក្រុងមួយនៅជប៉ុនសម្រេចដំឡើងរបាំងទីតាំងថតរូបភ្នំហ្វូជីដ៏ល្បីល្បាញនៅជប៉ុន

ជប៉ុន៖ នៅថ្ងៃទី២១ ខែឧសភានេះ ទីក្រុងមួយរបស់ប្រទេសជប៉ុនបានចាប់ផ្តើមធ្វើការដំឡើងរបាំងសំណាញ់ដ៏ធំនៅទីតាំងដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការគយគន់ទស្សនាភ្នំ ហ្វូជី (Fuji) ក្នុងការប៉ុនប៉ងដើម្បីរារាំងការថតរូប ដោយសារតែចំនួនភ្ញៀវទេសចរមានការកើនឡើងឥតឈប់ឈរមកកាន់ទីតាំងក្នុងទីក្រុងនេះ។

ប្រជាជនក្នុងទីក្រុង Fujikawaguchiko និយាយថា ពួកគេធុញទ្រាន់នឹងការកើនឡើងឥតឈប់ឈរនៃភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស ដែលពួកគេបានចោលសំរាម មិនគោរពបំរាមក្នុងតំបន់ ព្រមទាំងបំពានច្បាប់ចរាចរណ៍ជាអាទិ៍ ខណៈដែលភ្ញៀវទេសចរណ៍ភាគច្រើនបានធ្វើដំណើរមកកាន់ទីក្រុងនេះដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៃភ្នំល្បីល្បាញរបស់ជប៉ុនមួយនេះ។ 

អ្នកសារព័ត៌មានបានរាយការណ៍ថា ក្រុមកម្មករបានចាប់ផ្តើមភ្ជាប់សំណាញ់ពណ៌ខ្មៅដែលមានទំហំ ២.៥ម៉ែត្រគុណនឹង ២០ម៉ែត្រទៅនឹងបង្គោលដែកតាមបណ្តោយផ្លូវទល់មុខហាងទំនិញមួយកន្លែង។ កន្លងមក ភ្ញៀវទេសចរតែងតែប្រមូលផ្តុំគ្នាកកកុញនៅលើចិញ្ចើមផ្លូវ ដើម្បីផ្តិតយករូបភាពនៃភ្នំ Fuji ដែលគ្របដណ្ដប់ដោយព្រិល ដែលអណ្តែតលើមេឃយ៉ាងអស្ចារ្យពីខាងក្រោយហាងដែលជាទិដ្ឋភាពដ៏កម្រមួយនៅលើបណ្ដាញសង្គម។ 

មន្រ្តី និងប្រជាជនក្នុងតំបន់និយាយថា តាមពិតទៅទីក្រុងរបស់យើងនៅតែទទួលស្វាគមន៍ភ្ញៀវទេសចរ ក៏ប៉ុន្តែយើងមិនរីករាយឡើយនៅពេលមានអ្នកដំណើរឆ្លងផ្លូវមិនឈប់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ ចតយានជំនិះមិនគោរពច្បាប់ ក៏ដូចជាភ្ញៀវទេសចរមួយចំនួនបានជក់បារីនៅទីតាំងនានាពាសវាសពាសកាល ដែលបានបង្កផលប៉ះពាល់ដ៏ប្រជាជនក្នុងតំបន់យ៉ាងខ្លាំង។ ជាក់ស្តែងទីតាំងមួយចំនួនក៏ធ្លាប់បានរាយការណ៍មកកាន់សមត្ថកិច្ចថាមានការចតយានយន្តមិនគោរពច្បាប់ ក៏ដូចជាឡើងទៅលើដំបូលផ្ទះមួយចំនួនទៀតដោយគ្មានការអនុញ្ញាតដើម្បីថតរូប៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក