ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទារិកា អាយុ២ខែឆ្លងកូវីដ-១៩ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសថាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ចំនួន៥នាក់ ក្នុងនោះមានទារិកាម្នាក់ អាយុ២ខែ និងកុមារីម្នាក់អាយុ ១២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តកំពង់ធំ អះអាងថា បុគ្គលទាំង ០៤នាក់នេះជាអ្នកពាក់ព័ន្ធនឹង ឈ្មោះ ឌឹម សុឃឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ 

កន្លងមកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស(Rapid Test) ដោយរកឃើញវិជ្ជមាន០៣នាក់ និងអវិជ្ជមាន ០១នាក់ បន្ទាប់មកក៏បានបញ្ជូនសំណាកទាំង០៤ទៅធ្វើ តេស្តបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមានទាំង ០៤ករណី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរបង្អែកបារាយណ៍-សន្ទុក។

រដ្ឋបាលខេត្តបាន និងកំពុងធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនៅក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩ យ៉ាងហ្មត់ចត់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក